Saturday, May 10, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានចូលព្រៃ ចាក់សាំងដុ.../តចោល

បើកឡានចូលព្រៃ ចាក់សាំងដុ…/តចោល

ខេត្តព្រះសីហនុ ៖ រថយន្ត ១គ្រឿងត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញក្នុងសភាព ទើបនឹងឆេះថ្មីៗ នៅក្នុងព្រៃ ១កន្លែង ដោយមិនដឹងមូលហេតុ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើល និងរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យស្រាវជ្រាវភ្លាមៗ។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចក្នុងព្រៃមួយកន្លែង ក្នុងភូមិទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលប្រទះឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានធ្វើដំណើរឆ្លងកាត់ចំណុចខាងលើ ស្រាប់តែប្រទះឃើញមានរថយន្ត ១គ្រឿង ម៉ាក Lexus RX 330 ត្រូវភ្លើងឆេះខ្ទេចអស់ទាំងស្រុង សល់តែគ្រោងឆ្អឹងដែក ដោយស្លាកស្នាមឆេះនេះ ទើបនឹងថ្មីៗ តែមិនដឹងថាមូលហេតុអ្វីនោះទេ ទើបប្រញាប់រាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យភ្លាមៗតែម្តង។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចមូលដ្ឋាន និងខាងជំនាញ បានចុះទៅកាន់ទីតាំងកើតហេតុខាងលើភ្លាមៗ ដើម្បីពិនិត្យនិងស្រាវជ្រាវ៕

RELATED ARTICLES