Saturday, May 17, 2025
Homeសង្គម និងជីវិតប្តីប្រពន្ធពលករខ្មែរស្លា.../ប់បាក់អគារថៃ សពបញ្ជូនមកដល់ស្រុកកំណើត

ប្តីប្រពន្ធពលករខ្មែរស្លា…/ប់បាក់អគារថៃ សពបញ្ជូនមកដល់ស្រុកកំណើត

ខេត្តបន្ទាយមានជ័យ ៖ សាកសពប្តីប្រពន្ធជាពលករខ្មែរ ដែលបាត់បង់ជីវិតក្នុងហេតុការណ៍ គ្រោះរញ្ជួយដី នៅទីក្រុងបាងកក ប្រទេសថៃ បណ្តាលឱ្យបាក់រលំសំណង់អគារ ៣០ជាន់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ និងទើបត្រូវបានរកឃើញកាលពីពេលថ្មីៗនេះ ត្រូវបានបញ្ជូនមកដល់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ក្រោមការជួយខ្នះខ្នែងសម្របសម្រួលពីសំណាក់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជា ប្រ ចាំប្រទេសថៃ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ រួមទាំងអ្នកពាក់ព័ន្ធគ្រប់កម្រិត។

សាកសពពលករខ្មែររងគ្រោះទាំង២នាក់ប្តីប្រពន្ធ បុរសជាប្តី មានឈ្មោះសាន់ សឿន អាយុ៣៨ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះសុខ គិមសី អាយុ៣១ឆ្នាំ។ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ គឺជាពលករខ្មែរ ដែលធ្វើចំ ណាកស្រុកចេញទៅធ្វើការងារផ្នែកសំណង់ នៅទីក្រុងបាងកកប្រទេសថៃ និងមានលំនៅក្នុងក្រុងសេរីសោ ភ័ណ ខេត្តបន្ទាយមានជ័យ។

ថ្នាក់ដឹកនាំ មន្ត្រីជំនាញរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងអាជ្ញាធរខេត្តបន្ទាយមានជ័យ បានចាំទទួលសពបងប្អូនពលករទាំងពីរ នៅច្រកអន្តរជាតិប៉ោយប៉ែត និងបន្តសម្របសម្រួលដង្ហែសពមកកាន់លំនៅឋានដែលបានរៀបចំពិធីបុណ្យ រួចជាស្រេច ដោយមានការចាត់ចែងរៀបចំពីមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន រួមទាំងសាច់ញាតិ ក្រុមគ្រួសារសព។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ស្តីពីមរណភាពនៃពលករខ្មែរ ដែលបណ្តាលមកពីការរញ្ជួយដីនៅប្រទេសថៃ បានបញ្ជាក់ថា យោងតាមលទ្ធ ផលនៃការពិនិត្យកោសល្យវិច័យ DNA របស់វិទ្យាស្ថានវេជ្ជសាស្ត្រកោសល្យវិច័យ នៃមន្ទីរពេទ្យនគរបាលជាតិ ប្រទេសថៃ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥បានបញ្ជាក់ថា សពពិតជាលោក សាន់ សឿន អាយុ៣៨ឆ្នាំ និងលោកស្រី សុខ គឹមសី អាយុ៣១ឆ្នាំ បានទទួលមរណភាពក្នុងគ្រោះរញ្ជួយដី នៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០២៥ ប្រាកដមែន៕

RELATED ARTICLES