តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោកឆាយ វីរៈយុទ្ធ ហៅឆោម ដែលកំពុងតែមមាញឹកនឹងអាជីពចម្រៀង ថតវ៉ុលពិសេសសម្រាប់បុណ្យចូលឆ្នាំប្រណៃពីខ្មែរ និងការងារចេញច្រៀងខនសឺតតាមខេត្ត សឹងតែរកវេលាសម្រាកផ្ទះមិនបានផងនោះ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ លោកក៏រំលេចពិធីភ្ជាប់ពាក្យដោយបើកចំហ ផ្អើលអស់អ្នកសិល្បៈ ជាមួយនឹងនារីរូបស្រស់សែ ចាន់ឌី ដែលកូនថៅរោងម៉ាស៊ីននៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។
បើតាមការឲ្យដឹងពីប្រភពកៀកកិតរបស់លោកឆាយ វីរៈយុទ្ធ បានឲ្យដឹងថា លោកវីរៈយុទ្ធ ទោះរវល់ប៉ុនណា ក៏លោកដាច់ខាតត្រូវតែភ្ជាប់ពាក្យនៅថ្ងៃនេះ ព្រោះលោកយល់ថា ថ្ងៃនេះជាថ្ងៃល្អសម្រាប់លោកនិងគូដណ្តឹង ហើយលោកយុទ្ធ មិនមានគម្រោងរៀបការឆាប់ៗនោះទេ ដោយសារតែលោកយុទ្ធ រវល់ការងារច្រៀងរាំតាមកម្មវិធីប្រគំតន្ត្រីផលិតផលនានាតាមខេត្ត ។
ការដែលលោកឆាយ វីរៈយុទ្ធ សម្រេចចិត្តភ្ជាប់ពាក្យនេះ គឺដើម្បីបន្សាបព័ត៌មានចចាមអារ៉ាមលេចឮថា លោកមានប្រពន្ធកូន២ ជាង១០ឆ្នាំមកនោះ ហើយលោកវីរៈយុទ្ធ ក៏ជាតារាចម្រៀងម្នាក់ដែលហ៊ានបង្ហាញុមុខគូដណ្តឹង ដែលខុសពីតារាចម្រៀងខេមរៈ សិរីមន្ត ដែលមានព័ត៌មានលេចឮថា ព្យាយាមលាក់ប្រពន្ធកូន មិនហ៊ានបង្ហាញមុខជាសាធារណៈ៕