Sunday, June 1, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមថៅកែចិន វ៉ៃ---/កូនចៅស្លា.../ប់ ជាប់ខ្នោះ

ថៅកែចិន វ៉ៃ—/កូនចៅស្លា…/ប់ ជាប់ខ្នោះ

ភ្នំពេញ ៖ បុរសជាថៅកែ ជាជនជាតិចិនម្នាក់ បានកើតមានជម្លោះពាក្យសម្តីជាមួយបុគ្គលិករបស់ខ្លួន ដែលជាជនជាតិចិនដូចគ្នា រហូតឈានដល់ការប្រើអំពើហិង្សា ដោយប្រើដំបងដែកទីប វាយទៅលើបុគ្គលិក បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ លុះក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ជនរងគ្រោះបានបាត់បង់ជីវិត ចំណែកថៅកែចិន បានព្យាយាមរត់គេចខ្លួនបានរយៈពេល២ថ្ងៃ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវចាប់ ឃាត់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ករណីអំពើហិង្សានេះ បានកើតឡើងកាលពីវេលារសៀល្ងទី២១ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារអេច បន្ទប់លេខ៨០១ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។ រហូតមកដល់ថ្ងៃទី២៣ ខែឧភា ឆ្នាំ២០២៥ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនដៃដល់បាន និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។

ជនសង្ស័យដែលវាយបុគ្គលិកខ្លួនឯង បណ្តាលឱ្យស្លាប់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ YUAN BAODONG ភេទប្រុស អាយុ៣២ឆ្នាំ ជាថៅកែគ្រប់គ្រងផ្នែកទឹក-ភ្លើង នៅសណ្ឋាគារអេច ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។ ចំណែកជនរងគ្រោះ ជាបុគ្គលិក គឺជាជនជាតិចិន ដូចគ្នា។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ បានចាប់ខ្លួននិងបញ្ជូនជនសង្ស័យជាជនជាតិចិន ម្នាក់ ឈ្មោះ YUAN BAODONG ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលឱ្យជនរងគ្រោះស្លាប់។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារអេច បន្ទប់លេខ៨០១ ជនសង្ស័យឈ្មោះ YUAN BAODONG បានប្រើអំពើហិង្សា ដោយយកដំបងដែកទីប វាយទៅលើជនរងគ្រោះ ជាបុគ្គលិកជនជាតិចិន ដូចគ្នា បណ្តាលឱ្យរងរបួសធ្ងន់។ លុះនៅពេលដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត ជនរងគ្រោះបានស្លាប់ ដោយសាររបួសធ្ងន់ពេក។

ប្រភពខាងលើ បញ្ជាក់ថា ក្រោយកើតមានអំពើហិង្សាធ្វើឱ្យជនរងគ្រោះស្លាប់ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែននគរបាលព្រហ្មទណ្ឌ និងមានការសហការជាមួយនគរបាលមូលដ្ឋាន បានធ្វើការស្រាវជ្រាវរយៈពេល២ថ្ងៃ ទើបឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងករណីខាងលើនេះ។

យោងតាមការបំភ្លឺពីសាក្សីជុំវិញកន្លែងកើតហេតុ និងស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យ មានភាពស៊ី សង្វាក់ពាក់ព័ន្ធនឹងបទល្មើសហិង្សាដោយចេតនា បណ្តាលឱ្យជនរងគ្រោះស្លាប់ ទើបសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES