Tuesday, June 3, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបជល់មាន់ ឃាត់ខ្លួនមនុស្ស១១នាក់

បង្ក្រាបជល់មាន់ ឃាត់ខ្លួនមនុស្ស១១នាក់

ខេត្តក្រចេះ ៖ លោកសុធា ពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការរងអមសាលាដំបូងខេត្តក្រចេះ ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ដោយបានឃាត់ខ្លួនក្រុមអ្នកញៀនល្បែងមាន់ជល់ សរុបចំនួន១១នាក់ រួមទាំងម៉ូតូ ជាច្រើនគ្រឿង បញ្ជូនទៅចាត់ការតាមច្បាប់។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភ្នំផ្កាយព្រឹក ភូមិដំណាក់សសរ ឃុំថ្មអណ្តើក ស្រុកចិត្របុរី។

លោកសុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តក្រចេះ បានបញ្ជាក់ឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ លោកបានចុះដឹកនាំកម្លាំងអយ្យការ និងកម្លាំងអធិការនគរបាលស្រុកចិត្របុរី ដោយផ្ទាល់ ចុះបង្ក្រាបសង្វៀនបញ្ជល់មាន់ មួយកន្លែង នៅចំណុចភ្នំផ្កាយព្រឹក ស្ថិតក្នុងភូមិដំណាក់សសរ ឃុំថ្មអណ្តើក ស្រុកចិត្របុរី ដោយឃាត់បានមនុស្សចំនួន១១នាក់ និងម៉ូតូ ជាច្រើនគ្រឿង ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ការចុះបង្ក្រាបទីតាំងសង្វៀនមាន់ជល់ខាងលើ កម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី ឃាត់ខ្លួនមនុស្ស ១១នាក់ រួមទាំងវត្ថុតាង ម៉ូតូ ចំនួន២៨គ្រឿង រ៉ឺម៉ក ១គ្រឿង រថយន្ត Lexus RX-300 ចំនួន១គ្រឿង និងមាន់ ៤ក្បាល។

ក្រុមអ្នកញៀនល្បែងជល់មាន់ ទាំង១១នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES