Thursday, June 5, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្យល់កន្ត្រាក់បាក់ដើមជ្រៃ សង្ក.../ត់កង់បី និងរ៉ឺម៉ក

ខ្យល់កន្ត្រាក់បាក់ដើមជ្រៃ សង្ក…/ត់កង់បី និងរ៉ឺម៉ក

ភ្នំពេញ ៖ ភ្ញៀវកំពុងផឹកកាហ្វេសុខៗ ស្រាប់តែមានខ្យល់កន្ត្រាក់ បក់បោកខ្លាំង បណ្តាលឱ្យដើមជ្រៃក្រឹម ១ដើមធំ បានបាក់សង្កត់លើរ៉ឺម៉កប៉ូតូលក់កាហ្វេ និងម៉ូតូកង់បី ១គ្រឿង បណ្តាលឱ្យរងការខូចខាត និងធ្វើឱ្យផ្អើលភ្ញៀវ នាំគ្នារត់គេចចេញទាំងព្រលឹងចុងសក់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ នៅតាមបណ្តោយផ្លូវលេខ៥៥ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

តាមប្រភពពីពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឱ្យប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានអង្គុយលេងនៅខាងមុខផ្ទះរបស់ខ្លួន ខណៈនោះក៏មានខ្យល់កន្ត្រាក់ បោកបក់យ៉ាងខ្លាំង ភ្លាមៗស្រាប់តែដើមជ្រៃក្រឹម ១ដើមធំ បានទ្រេត បន្តិចម្តងៗ ហើយបាក់សង្កត់លើរ៉ឺម៉កលក់កាហ្វេ និងម៉ូតូកង់បី ១គ្រឿង ដែលកំពុងចតកៀនផ្លូវ បណ្តាលឱ្យរងការខូចខាត តែសំណាងល្អ មិនបង្កឱ្យភ្ញៀវកំពុងអង្គុយផឹកកាហ្វេ ក្រោមដើមឈើនោះ របួសនោះឡើយ។

ភ្លាមៗ ម្ចាស់ម៉ូតូកង់បី និងម្ចាស់រ៉ឺម៉កលក់កាហ្វេ បាននាំគ្នាអូសយកចេញពីកន្លែងកើតហេតុ ដើម្បីយកជួសជុលខ្លួនឯង។

បន្ទាប់ពីបាក់ដើមឈើរួច កម្លាំងជំនាញខណ្ឌដូនពេញ បានចុះមកធ្វើការកាត់លះមែកឈើ យកចេញពីលើផ្លូវ កន្លែងដែលបាក់រលំនោះ កុំឲ្យកកស្ទះចរាចរណ៍៕

RELATED ARTICLES