Thursday, July 24, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបទីតាំងល្បែងអនឡាញ ឃាត់ខ្លួន១៤៩នាក់

បង្ក្រាបទីតាំងល្បែងអនឡាញ ឃាត់ខ្លួន១៤៩នាក់

ខេត្តមណ្ឌលគិរី ៖ ទីតាំងល្បែងអនឡាញ ខ្នាតធំ១កន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាប ដោយឃាត់ខ្លួនមនុស្សសរុប ចំនួន១៤៩នាក់ មាន១៣សញ្ជាតិ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនធំ។

ប្រតិបត្តិការបង្ក្រាបទីតាំងល្បែងអនឡាញខ្នាតធំនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានដឹកនាំកម្លាំងអន្តរាគមន៍ និងមន្ត្រីនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ចុះសហការជាមួយកម្លាំងចម្រុះ នៃគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានធ្វើការចុះបង្ក្រាបទីតាំងល្បែងអនឡាញ ខ្នាតធំ មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ប្រតិបត្តិការបង្ក្រាបទីតាំងល្បែងអនឡាញនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន១៤៩នាក់ (ស្រី៣១នាក់) មាន១៣សញ្ជាតិ ក្នុងនោះជនបរទេស មានចំនួន១១៤នាក់ (ស្រី១៧នាក់) មានលិខិតឆ្លងដែន ចំនួន៣៣នាក់ គ្មានលិខិតឆ្លងដែន ចំនួន៨១នាក់ រួមមាន ៖  ១-សញ្ជាតិចិន ១នាក់ (គ្មានលិខិតឆ្លងដែន)។ ២-សញ្ជាតិប៉ាគីស្ថាន ៣៦នាក់ (មានលិខិតឆ្លងដែន ចំនួន១០នាក់ គ្មានលិខិតឆ្លងដែន ចំនួន២៦នាក់)។ ៣-សញ្ជាតិឥណ្ឌូនេស៊ី ២៧នាក់ (ស្រី៥នាក់) មានលិខិតឆ្លងដែន ចំនួន១នាក់ គ្មានលិខិតឆ្លងដែនចំនួន ២៦នាក់។ ៤-សញ្ជាតិបង់ ក្លាដែស ចំនួន១៦នាក់ (មានលិខិតឆ្លងដែន ចំនួន៥នាក់ គ្មានលិខិតឆ្លងដែនចំនួន១១នាក់)។ ៥-សញ្ជាតិវៀត ណាម ចំនួន ៩នាក់ (ស្រី៣នាក់) គ្មានលិខិតឆ្លងដែន។ ៦-សញ្ជាតិឥណ្ឌា ចំនួន ៨នាក់ (ស្រី១នាក់) មានលិខិត ឆ្លងដែន ចំនួន៧នាក់ គ្មានលិខិតឆ្លងដែន ចំនួន ១នាក់។ ៧-សញ្ជាតិថៃ ចំនួន៣នាក់ (ស្រី២នាក់) មានលិខិត ឆ្លងដែន ចំនួន០នាក់ គ្មានលិខិតឆ្លងដែន ចំនួន១នាក់។ ៨-សញ្ជាតិមីយ៉ាន់ម៉ា ចំនួន ៣នាក់ (ស្រី២នាក់) មានលិខិតឆ្លងដែន។ ៩-សញ្ជាតិកាមេរូន ចំនួន ៣នាក់ (ស្រី១នាក់) មានលិខិតឆ្លងដែន ចំនួន២នាក់ គ្មានលិខិតឆ្លងដែន ចំនួន ១នាក់។ ១០-សញ្ជាតិនីហ្សេរីយ៉ា ចំនួន២នាក់ (គ្មានលិខិតឆ្លងដែន)។ ១១-សញ្ជាតិសេរ៉ាលីអូន ចំនួន២នាក់ (គ្មានលិខិតឆ្លងដែន)។ ១២-សញ្ជាតិយូហ្គាន់ដា ចំនួន៤នាក់ (ស្រី២នាក់) មានលិខិតឆ្លងដែន ចំនួន ៣នាក់ គ្មានលិខិតឆ្លងដែន ចំនួន១នាក់។ ព្រមទាំងជនជាតិខ្មែរ សរុបចំនួន ៣៥នាក់ (ស្រី១៤នាក់) បម្រើការងារជាអ្នកលក់ភេសជ្ជៈ សន្តិសុខ អ្នកអនាម័យ និងអ្នកថែសួន។

ចំពោះវត្ថុតាងដកហូតបាន រួមមាន ១-កុំព្យូទ័រលើតុ ចំនួន៥៤១គ្រឿង។ ២-ទូរស័ព្ទដៃ ចំនួន៧៨៨គ្រឿង។ ៣-គ្រឿងបន្លាស់កុំព្យូទ័រ មួយចំនួនធំបន្ថែមទៀត។

ជនសង្ស័យ រួមនិងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី ធ្វើការសាកសួរនិងបន្តនីតិវិធី៕

RELATED ARTICLES