Monday, July 28, 2025
Homeសន្ដិសុខសង្គមជម្លៀសអ្នកទោស ជាង១ពាន់ ចេញពីពន្ធនាគារឧត្តរមានជ័យ

ជម្លៀសអ្នកទោស ជាង១ពាន់ ចេញពីពន្ធនាគារឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានចុះអនុវត្តផ្ទាល់ធ្វើការផ្ទេរនិងដឹក ជញ្ជូនជនជាប់ឃុំ ចំនួន ១១១៤នាក់ ពីពន្ធនាគារខេត្តឧត្តរមានជ័យ ដែលមានហានិភ័យខ្ពស់នៅតាមបន្ទាត់ព្រំដែន ដើម្បីធានាសន្តិសុខសុវត្ថិភាពដល់ជនជាប់ឃុំ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានគោលការណ៍អនុញ្ញាត និងមតិដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នាជាមួយអាជ្ញាធរខេត្ត ស្នងការដ្ឋាន បានអញ្ជើញចុះអនុវត្តបញ្ជាផ្ទាល់ ធ្វើការផ្ទេរនិងដឹកជញ្ជូនជនជាប់ឃុំ ចំនួន ១១១៤នាក់ពីពន្ធនាគារខេត្តឧត្តរមានជ័យ ដែលមានហានិភ័យខ្ពស់នៅតាមបន្ទាត់ព្រំដែន ដើម្បីធានាសន្តិ សុខសុវត្ថិភាពដល់ជនជាប់ឃុំ នៅវេលាម៉ោង៥ៈ០០នាទីព្រឹក និងមកដល់គោលដៅនៅវេលាម៉ោង ១០និង២០នាទីព្រឹក ប្រកបដោយសុវត្ថិភាព។

ប្រត្តិបត្តិការផ្ទេរអ្នកទោសចេញពីពន្ធនាគារខេត្តឧត្តរមានជ័យ នេះ បានប្រើប្រាស់កម្លាំងសរុប១១៥នាក់ និងរថយន្តដឹកជញ្ជូន ចំនួន២៥គ្រឿង៕

RELATED ARTICLES