Sunday, August 3, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវីរកងទ័ពខ្មែរជួរមុខ ប្រាប់រឿងចោរសៀមប្រើផ្សែងពុល

វីរកងទ័ពខ្មែរជួរមុខ ប្រាប់រឿងចោរសៀមប្រើផ្សែងពុល

ខេត្តឧត្តរមានជ័យ ៖ វីរកងទ័ពកម្ពុជា នៅជួរមុខ បានបញ្ជាក់ថា អំឡុងពេលដែលទាហានចោរសៀមឈ្លានពាន ព្យាយាមវាយដណ្តើមកាន់កាប់ទឹកដីកម្ពុជា អស់រយៈពេល ៥យប់៥ថ្ងៃ កន្លងមកនេះ គឺសៀម បានព្យាយាមប្រើគ្រប់យុទ្ធវិធី ដោយប្រើប្រាស់ទាំងអាវុធតូចធំ គ្រាប់ផ្លោង ពិសេសថែមទាំងបានប្រើយន្តហោះទម្លាក់គ្រាប់ និងបាញ់ផ្សែងពុល មកលើកម្លាំងកងទ័ពជួរមុខកម្ពុជា ថែមទៀតផង។ យ៉ាងណា វីរកងទ័ពយើង នៅតែបន្តឈរជើង យ៉ាងរឹងមាំ នៅគ្រប់សមរភូមិ ដោយមិនអនុញ្ញាតឱ្យក្រុមចោរសៀមឈ្លានពាន រំលោភបំពានដែនអធិបតេ យ្យកម្ពុជា បានជាដាច់ខាត។

ព្រិន្ទបាលទោ កើត ចេន បម្រើការក្នុងអង្គភាពវរៈអន្តរាគមន៍២៤១ កងពលតូចលេខ៤ កងពលធំលេខ២ ឈរ ជើងនៅតំបន់ថ្មដូង (ស្លាបខាងឆ្វេង ប្រាសាទតាក្របី) ដែលបានចុះមកទទួលអំណោយពីសប្បុរសជននៅទីសុវត្ថិភាព បានបញ្ជាក់ប្រាប់ថា មូលហេតុដែលពួកគាត់ (វីរកងទ័ពជួរមុខ) ចុះមកទទួលអំណោយពីសប្បុរស ជននៅទីសុវត្ថិភាព ក៏ដោយសារតែមេបញ្ជាការ នៅមិនទាន់អាចឱ្យប្រជាពលរដ្ឋ សប្បុរជន ចូលទៅដល់ទីតាំងជួរមុខបាននៅឡើយទេ ដោយសារទី១-បារម្ភពីសុវត្ថិភាព ទោះបទឈប់បាញ់ បានចូលជាធរមានទៅហើយក្តី ពិសេសជា នេះទៅទៀត ទី២-គឺនៅជួរមុខ ពិសេសតំបន់ដែលវីរកងទ័ពយើងឈរជើង គឺនៅមានជាតិផ្សែងពុល ដែលទាហានចោរសៀមឈ្លានពាន បានបាញ់មកលើកងកម្លាំងរបស់យើង អំឡុងពេលប្រយុទ្ធ រយៈពេល៥យប់៥ថ្ងៃ កន្លងទៅ។

ព្រិន្ទបាលទោ កើត ចេន បានរៀបរាប់កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ថា “មេបញ្ជូនពួកខ្ញុំ ជាតំណាងឱ្យមកទទួលអំណោយរបស់សប្បុរសជន ព្រោះគាត់ព្រួយបារម្ភពីម្ចាស់អំណោយ សប្បុរសជនទាំងអស់ ដោយ សារខាងមុខនោះ វាមានជាតិវិទ្យុសកម្ម ជាតិគីមី ដែលទាហានសៀមឈ្លានពាន បានបាញ់ ផ្លោងគ្រាប់ច្រើនពេក និងថែមទាំងប្រើយន្តហោះបាញ់ផ្សែងពុល មកលើវីរកងទ័ពជួរមុខរបស់យើងថែមទៀតផង ធ្វើឱ្យថប់ដង្ហើម ល្វីងក ដកដង្ហើមសឹងមិនរួច…”។

ព្រិន្ទបាលទោ កើត ចេន បានបន្តថា “នៅពេលស្រូបផ្សែងពុលទាំងនោះ ធ្វើឱ្យយើងឈឺក ពេលលេបទឹកមាត់ទៅល្វីង ដកដង្ហើមក៏ពិបាក និងថែមទាំងពិបាកធ្វើចលនាថែមទៀត និងមានទាហានរបស់យើង រងរបួសដោយ សារផ្សែងពុលទាំងនោះផងដែរ។ ជាក់ស្តែង កាលពីយប់មិញ (យប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥) មានមិត្តរួមអាវុធរបស់ពួកខ្ញុំ ២-នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីពួកគាត់កើតមានអាការក្តៅខ្លួន ពិបាកដកដង្ហើម និងល្វីងក ដកដង្ហើមស្ទើរមិនរួច ទាល់តែមានអុកស៊ីហ្សែនជំនួយ ទើបអាចដកដង្ហើមបាន។ លុះពេលបញ្ជូនដល់មន្ទីរពេទ្យ គ្រូពេទ្យដាក់បញ្ចូលអុកស៊ីហ្សែន ជំនួយដង្ហើម រួចចាក់ថ្នាំបន្សាបជាតិពុលភ្លាមៗ និងបញ្ជាក់ថា អ្នកជំងឺមានជាតិវិទ្យុសកម្មច្រើន ធ្វើឱ្យមានជាតិពុលពេញខ្លួន ហើយបើបញ្ជូនទៅពេទ្យមិនទាន់ អាចស្លាប់ទៀតផង…”។

ព្រិន្ទបាលទោ កើត ចេន បានបន្ថែមថា “ពួកខ្ញុំជាកងទ័ពជួរមុខ សូមថ្លែងអំណរគុណដល់ម្ចាស់អំណោយសប្បុរសជន រួមទាំងព្រះសង្ឃ ដែលមានទឹកចិត្តព្រួយបារម្ភ យកចិត្តទុកដាក់ចំពោះកងកម្លាំងជួរមុខរបស់យើង ដែលកំពុងឈរជើងការពារទឹកដីយ៉ាងអង់អាចក្លាហាន ហើយពួក ខ្ញុំសូមបញ្ជាក់ថា មកទល់ម៉ោងនេះ ទីតាំងប្រា សាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ភ្នំទ្រព្យ និងតំបន់ផ្សេងទៀត គឺកងកម្លាំងវីរកងទ័ពកម្ពុជាយើង កំពុងឈរជើងគ្រប់គ្រងយ៉ាងរឹងមាំ មិនដូចព័ត៌មានដែលចោរសៀម ផ្សព្វផ្សាយបំពុលនោះឡើយ ហើយសូមបងប្អូន ប្រជាពលរដ្ឋ កុំជឿទៅលើការបំផុសបំផុលរបស់ក្រុមចោរសៀម ព្រោះការពិត ពួកខ្ញុំជាអ្នកឈរជើងផ្ទាល់ អត់មានបាត់បង់ទៅណាទេ គឺនៅខាងយើងទាំងអស់ ចាំតែគេវាស់វែងព្រំដែនប៉ុណ្ណោះ…”៕

RELATED ARTICLES