Tuesday, August 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអាជ្ញាធរព្រមា---/នម្ចាស់សំណង់អគារ៧ជាន់ លួចសង់អត់ច្បាប់ 

អាជ្ញាធរព្រមា—/នម្ចាស់សំណង់អគារ៧ជាន់ លួចសង់អត់ច្បាប់ 

ភ្នំពេញៈ លោកឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានព្រមានថា បើម្ចាស់សំណង់នៅតែផ្គើនលួចសាងសង់ដោយគ្មានច្បាប់អនុញ្ញាតទៀត អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះសំណង់កម្ពស់ ៧ជាន់។

លោកឃ្លាំង ហួត ព្រមានបែបនេះ ខណៈលោកដឹកនាំមន្ត្រីជំនាញផ្នែកសុរិយោដីខណ្ឌ-រាជធានី ចុះទៅឃាត់សំណង់រឹងមាំចំនួន៧ជាន់ និងត្រៀមសាងសង់ ១ជាន់ថែមទៀត ដែលជាកម្មសិទ្ធិរបស់ឈ្មោះអ៊ុយ អ៊ាងហេង បានសាងសង់ដោយគ្មានច្បាប់អនុញ្ញាត គ្មានលក្ខណៈ បច្ចេកទេសត្រឹមត្រូវ ស្ថិតតាមបណ្តោយ ផ្លូវលេខ១៨៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

លោកឃ្លាំង ហួត បានបញ្ជាក់ថា លោកទទួលបានបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឱ្យដឹកនាំមន្ត្រីជំនាញ ចុះមកត្រួត ពិនិត្យសំណង់មួយនេះ ដែលបាននិងកំពង់សាងសង់ រំលោភច្បាប់។

ជាមួយគ្នានេះលោកឃ្លាំង ហួត បានបញ្ជាឱ្យអាជ្ញាធរខណ្ឌ ត្រូវផ្អាកការដ្ឋានសាងសង់ជាបន្ទាន់ ហើយកម្មករត្រូវចាកចេញពីការដ្ឋាន ជាបន្ទាន់។ មន្ទីរ ដ.ន.ស.ស ត្រូវពិនិត្យលិខិតអនុញ្ញាតសាងសង់ និងលក្ខណៈបច្ចេកទេស សាងសង់ឱ្យបានត្រឹមត្រូវ (គ្រឹះគ្រឿងបង្គំសំណង់)។

យោងទៅតាមសេចក្តីជូនដំណឹងរបស់សាលាខណ្ឌដូនពេញ និងដោយសំអាងថា សំណង់ដែលកំពុងសាងសង់នេះ មិនមានច្បាប់សាងសង់ នោះទេ ឱ្យសាងសង់សំណង់ ដែលចេញដោយស្ថាប័នជំនាញ ហើយម៉្យាងទៀត សំណង់នេះ បានសាងសង់ដោយលិខិតអនុញ្ញាតនៅឡើយទេ ខណៈអាជ្ញាធរខណ្ឌ-រាជធានី បានចុះហាម ឃាត់ជាច្រើនលើកច្រើនសារមកហើយ ហើយអាជ្ញាធរខណ្ឌ បានណែនាំឱ្យទៅធ្វើច្បាប់សាងសង់ផងដែរ។

លោកឃ្លាំង ហួត ក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ពិសេសក្នុងខណ្ឌដូនពេញ មុននឹងមានការសាង់សង់សំណង់ អ្វីមួយ ត្រូវទៅសុំច្បាប់អនុញ្ញាតពីអាជ្ញាធរ និងពីផ្នែកជំនាញឱ្យបានត្រឹមត្រូវជាមុនសិន ចៀសវាងការខាតបង់ និងការលំបាកដល់ខ្លួនយើង នៅថ្ងៃក្រោយ ដែលកើតឡើងដោយសារតែគ្មានច្បាប់ទម្លាប់នេះ៕

RELATED ARTICLES