Wednesday, August 13, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជល់មាន់ក្នុងចម្ការស្វាយ ប៉ូលិសចាប់១០នាក់

ជល់មាន់ក្នុងចម្ការស្វាយ ប៉ូលិសចាប់១០នាក់

ខេត្តកំពង់ស្ពឺ ៖ អ្នកញៀនល្បែង ១ក្រុម បានណាត់គ្នាលេងល្បែងស៊ីសង (បញ្ជល់មាន់ភ្នាល់ដាក់លុយ) នៅក្នុងចម្ការស្វាយ មួយកន្លែង លុះក្រោយមកត្រូវបានកម្លាំងសមត្ថកិច្ចឆ្មក់ចុះបង្ក្រាបា ឃាត់ខ្លួនបានចំនួន១០នាក់ ខណៈច្រើននាក់ផ្សេងទៀត បានរត់គេចបាតជើងសព្រាត។

ការបង្ក្រាបសង្វៀនបញ្ជល់មាន់ខុសច្បាប់នេះ បានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នៅចំណុចចម្ការស្វាយ មួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំស្តុកគ្រួ ឃុំអូរ ស្រុកភ្នំស្រួច។

ក្រុមអ្នកញៀនល្បែងជល់មាន់ទាំង១០នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះគុយ ប្រុសបុត្រ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិត្រពាំងស្តុកគ្រួ ឃុំអូរ ស្រុកភ្នំស្រួច។ ទី២-ឈ្មោះរឿន ភារៈ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។ ទី៣-ឈ្មោះមួង សុខលីន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិដីឡ ឃុំធម្មតាអរ ស្រុកសំរោងទង។ ទី៤-ឈ្មោះបាំង នី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិតាឡាត់ថ្មី ឃុំអូរ ស្រុកភ្នំស្រួច។ ទី៥-ឈ្មោះឡៃ ប្រុស ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិត្រពាំងស្តុកគ្រួ ឃុំអូរ ស្រុកភ្នំស្រួច។ ទី៦-ឈ្មោះយូ សារិន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិតាយ៉ូវ ឃុំតាំងសំរោង ស្រុកភ្នំស្រួច។ ទី៧-ឈ្មោះជួយ រតនា ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិត្រពាំងស្តុកគ្រួ ឃុំអូរ ស្រុកភ្នំស្រួច។ ទី៨-ឈ្មោះមាស ជួន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិត្រពាំងស្តុកគ្រួ ឃុំអូរ ស្រុកភ្នំស្រួច។ ទី៩-ឈ្មោះឈួន មុំ ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិគិរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច និងទី១០-ឈ្មោះទូច ផល្លា ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិទីផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលឈានដល់ការបង្ក្រាបសង្វៀនបញ្ជល់មាន់ខាងលើ  កម្លាំងសម ត្ថកិច្ច បានធ្វើការស្រាវជ្រាវ រហូតកំណត់បានទីតាំង និងបានឆ្មក់ចូលបង្ក្រាប ដោយឃាត់ខ្លួនអ្នកញៀនល្បែង ចំនួន១០នាក់ ខណៈច្រើននាក់ផ្សេងទៀត បានរត់គេចបាត់អស់។

ជាមួយនេះ សមត្ថកិច្ច បានដកហូតវត្ថុតាង រួមមាន មាន់ជល់ ចំនួន៣ក្បាល (ងាប់ ១ក្បាល) ម៉ូតួ ចំនួន៦គ្រឿង ទូរស័ព្ទដៃ ចំនួន៨គ្រឿង លុយ ១លានរៀល និងស្កុតរុំខ្នាយមាន់ មួយចំនួន។

ក្រុមអ្នកញៀនល្បែង ទាំង១០នាក់ខាងលើ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

RELATED ARTICLES