Saturday, October 19, 2024
Homeតារាខ្មែរងួន ចាន់ដេវីត ស្ពឹកមុខ ពេលចាប់ដៃទេព បូព្រឹក្ស

ងួន ចាន់ដេវីត ស្ពឹកមុខ ពេលចាប់ដៃទេព បូព្រឹក្ស

តារាចម្រៀងងួន ចាន់ដេវីត ហៅG-Devith ពេលនេះ គឺច្បាស់ការមែនទែនហើយ ថារូបគេពិតជាចោលដៃគូចាស់ ពេជ្រ សោភា ទៅចាប់ដៃជាមួយស្រីក្មេង នាងទេព បូព្រឹក្ស ពិតប្រាកដតាមរយៈការច្រៀងឆ្លងឆ្លើយវ៉ុលចូលឆ្នាំខ្មែរ បទ ”បានបងធ្វើប្ដីស្រីរស់ស្រួល”។

តាមរយៈរូបភាពដែលដេវីត ជិះម៉ូតូអាសង់កូរ៉េឌុបនាងទេព បូព្រឹក្ស ជាមួយការលេងម៉ូដសក់ហាយឡាយថ៍ ពណ៌ទង់ដែង ងួនដេវីត បានសរសេរថា ”ក្រពើឌុបពស់ ដើរលេង” ហើយក៏មានក្រុមអ្នកគាំទ្រដែលមាន Account Facebook  ឈ្មោះ Panya Thang បាន Comment ថា “អត់ចង់ទើសទេ​ តែហេតុអ្វីបាន comment មួយៗ​ ឌឺគេម៉េស ដេវីត​ ?? អូនជាតារាឬជាជនសាមញ្ញធម្មតាអូន​ ព្រោះអូនរស់ដោយមហាជន​ បើគ្មានមហាជនគេគាំទ្រប្អូន​ តើប្អូនធ្វើទៅដើម្បីអី​” ស្រាប់តែដេវីត Comment តបវិញថា “ខ្ញុំធ្វេីដេីម្បីអ្នកគាំទ្ររបស់ខ្ញុំដែលគាត់នៅជាមួយខ្ញុំ បេីសិនជាអាច ខ្ញុំនឹងទៅធ្វេីជាងទូរស័ព្ទវិញ ដេីម្បីកុំអោយគេដៀលពូជនិងសណ្តានរបស់ខ្ញុំ សូមបងជ្រាប” ក្នុងនោះក៏មានAccount Facebook ឈ្មោះ Mee Pich ក៏បានចូល Comment ថា “ច្រៀងឆ្នាំមុនបទឡូយៗច្រៀងជាមួយបងភា កាន់តែឡូយ ស្រលាញ់បងម៉ែអោយជិះឆ្កែ ដល់ពេលឆ្នាំនេះ បានបងធ្វើប្ដីស្រីរស់ស្រួល ស្ដាប់មិនចូរ” ដេវីត ក៏បាន Comment តបទៅវិញថា “ស្តាប់អត់ចូរ ដូរបទ”។ ការដែលងួន ចាន់ដេវីដ Comment តបទៅក្រុមអ្នកគាំទ្របែបនេះ ធ្វើឲ្យអ្នកចូលទៅ Comment ជាច្រើនបានរិះគន់លើដេវីត  ដោយខ្លះហៅអ្នកចម្រៀងនេះថាជាតារាយកគុណសងទោស ឬតារារមិលគុណ ជាដើម។

ទោះជាយ៉ាងណា ដេវីត  បានដឹងច្បាស់ជាមុនទៅហើយថា ប្រាកដជាមានការរិះគន់បែបនេះចំពោះខ្លួន តែលោកប្ដេជ្ញាថា ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ ក៏លោកនៅតែធ្វើបទភ្លេងនិពន្ធទំនុកច្រៀងឲ្យពេជ្រ សោភា ជានិច្ច ព្រោះតែគិតថា សោភា គឺជាអ្នកមានគុណដែលខ្លួនមិនដែលភ្លេចឡើយ។ ចំណែកពេជ្រ សោភា ក៏មិនខុសពីដេវីត ដែលបានព្យាយាមលាក់រឿងទំនាស់ជាមួយដេវីត នេះ ហើយថាហង្សមាស មានសិទ្ធិរៀបចំក្នុងការឲ្យដេវីត ទៅច្រៀងចាប់ដៃគូជាមួយតារាណាក៏បាននៅហង្សមាស ដោយនាងមិនមានការអាក់អន់ស្រពន់ចិត្តឡើយ។

ថ្វីត្បិតតែមានការអះអាងបែបនេះពីពេជ្រ សោភា និងងួន ចាន់ដេវីត ក្ដីតែតារាដែលស្និទ្ធអ្នកចម្រៀងទាំង២ បានបង្ហើបឲ្យដឹងថា ពេលនេះ ពេជ្រ សោភា ងួនចាន់ដេវីត គឺពិតជាមិនចុះសម្រុងគ្នាមែន ហើយមើលទៅពួកគេប្រហែលជាមិនអាចចាប់ដៃគូគ្នាសាជាថ្មីបានឡើយ។

ប្រភពបានឲ្យដឹងថា ពេជ្រ សោភា មួម៉ៅខ្លាំងពេលដែលឃើញដេវីត ចាប់ដៃគូនៅលើឆាកជាមួយបូព្រឹក្ស ហើយពួកគេបានឱបគ្នាយ៉ាងស្អិត បេះមិនចង់ចេញនោះ។ អ្វីដែលរឹតតែធ្វើឲ្យសោភា និយាយកាន់តែលែងចេញនោះ គឺក្នុងកម្មវិធីប្រគុំតន្ដ្រី ០៨ មីនា នៅកោះពេជ្រ ដែលសោភា ឡើងច្រៀងប៉ះគ្នាជាមួយបូព្រឹក្ស នោះ ស្រាប់តែលេចមុខដេវីត ឡើងទៅពញ្ញាក់បូព្រឹក្ស ដល់លើឆាក ទាំងដេវីត មិនត្រូវបានហៅឲ្យច្រៀងលើឆាកនោះទៀតផង ដែលធ្វើឲ្យសោភា បានត្រឹមស្រឡាំងកាំងគ្មានអ្វីថ្លែងឡើយ ។ ដោយឡែក Fan ដែលធ្លាប់គាំទ្រទាំងសោភា និងដេវីត ពីមុននោះ ងាកមករិះគន់លោកដេវីត គ្រប់គ្នាតែម្ដង ហើយហៅម្ចាស់បទ ”រាំញីកែងជើង” រូបនេះថាជាក្រពើ​ឬពស់វែក ជំនួសដោយពាក្យថា ”Idol”។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦ អំឡុងពេលដែលពេជ្រ សោភា ចាប់ដៃគូច្រៀងឆ្លងឆ្លើយជាមួយងួន ចាន់ដេវីត នោះ តារាទាំង២ធ្វើឲ្យផ្ទុះបទវ៉ុលចូលឆ្នាំ ដែលមិនអាចមានតារាណាអាចប្រជែងបានឡើយ ពិសេសបទ ”រាំញីកែងជើង”។ តែនៅឆ្នាំ២០១៧នេះ សោភានិងដេវីត មានខ្វែងគំនិតគ្នា ដែលជាលទ្ធផលនៅឆ្នាំនេះ តារាទាំង២មិនអាចធ្វើបទឲ្យល្បីខ្លាំងដូចឆ្នាំមុនឡើយ ដោយសារសន្ទុះបទ ”រាំអីចេះ” ដែលនិពន្ធទំនុកច្រៀងដោយ DJ ក្ដឹប ហើយច្រៀងដោយព្រាប សុវត្ថិ និងឱក សុគន្ធកញ្ញា នោះ កំពុងតែមានសន្ទុះខ្លាំងជាងបទរបស់សោភា​ និងដេវីត នាពេលនេះ។ ប៉ុន្ដែគេចាប់អារម្មណ៍ថា អំឡុងពេលដែលងួន ចាន់ដេវីតងាកទៅចាប់ដៃជាមួយនាងទេព បូព្រឹក្ស ដែលមិនធ្លាប់ត្រូវគ្នាទាល់តែសោះជាមួយពេជ្រ សោភា ហើយគេថានោះជាចេតនារបស់ដេវីត ចង់បញ្ឈឺដៃគូចាស់នោះ សោភា ក៏មិននៅស្ងៀមដែរ គឺនាងបានលេងមួយក្បាច់តបទៅដេវីត វិញនោះ គឺនាងរកបានតារាថ្មីមកចូលហង្សមាស ហើយនឹងត្រូវចាប់ដៃគូជាមួយនាងនៅពេលបន្ដិចទៀតនោះ គឺលោក Colour ដែលត្រូវសោភា អះអាងថា តារាថ្មីរបស់ហង្សមាសរូបនេះ មានទេពកោសល្យ និងសមត្ថភាពមិនចាញ់ដេវីត ឡើយ។

មហាជនដែលគាំទ្រសោភា-ដេវីត បានខកចិត្តនាពេលនេះ ព្រោះតារាទាំង២កាន់តែមានភាពកាច់កុងគ្នាដោយចម្រូងចម្រាសជាខ្លាំង ស្របពេលដែល Fan សោភា នៅតែដៀលដេវីត ថាបើកុំតែបានសោភា យកខ្លួនធានាឲ្យចូលហង្សមាស នោះ ម្ល៉េះពេលនេះ ដេវីត នៅតែជាជាងជួសជុលទូរស័ព្ទនៅម៉ុងឌីយ៉ាល់ មិនមែនល្បីឈ្មោះដូចពេលនេះឡើយ។

ទោះជាយ៉ាងណា ទស្សនិកជនរង់ចាំមើលថា នៅពេលដែលងួន ចាន់ដេវីត​ ចាប់ដៃគូថ្មីជាមួយនាងទេព​ បូព្រឹក្ស ចោលពេជ្រ សោភា​ ដែលកំពុងតែរងការរិះគន់ថា បានថ្មីចោលចាស់នោះ ដេវីត នឹងកាន់តែល្បី ឬក៏ចុះខ្សោយវិញ?…៕

RELATED ARTICLES