Saturday, August 16, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបគោយន្ត៤គ្រឿង ដឹកឈើខុសច្បាប់

បង្ក្រាបគោយន្ត៤គ្រឿង ដឹកឈើខុសច្បាប់

ខេត្តពោធិ៍សាត់ ៖ មន្ត្រីជំនាញបរិស្ថានខេត្តពោធិ៍សាត់ បានបើកប្រតិបត្តិការបង្ក្រាបគោយន្តកន្ត្រៃ ចំនួន៤គ្រឿង ដឹកផល-អនុផលព្រៃឈើ យកមករក្សាទុក រង់ចាំបញ្ជូនទៅចាត់ការតាមនីតិវិធី។

ការបង្ក្រាបបទល្មើសធនធានធម្មជាតិនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិសន្ទ្រែ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ។

លោកប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានការណែនាំ និងបទបញ្ជាពីប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ និងអភិបាលនៃគណៈអភិបាលខេត្ត ដើម្បីទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសធនធានធម្មជាតិ កាលពីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ លោកបានដឹកនាំកម្លាំងមន្ត្រីជំនាញ ចុះបង្ក្រាបជាក់ស្តែង ករណីដឹកផល-អនុផលព្រៃឈើ នៅចំណុចភូមិសន្ទ្រែ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ដោយឃាត់បានជាក់ស្តែង គោយន្ត ចំនួន៤គ្រឿង។

គោយន្តកន្ត្រៃ ទាំង៤គ្រឿង រួមនិងវត្ថុតាង ផល-អនុផលព្រៃឈើ ត្រូវបានយកមករក្សាទុក រង់ចាំបញ្ជូនទៅចាត់ការតាមនីតិវិធី៕

RELATED ARTICLES