Monday, August 18, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចិន លួចឡានចិន ៣ថ្ងៃ ជាប់ខ្នោះ

ចិន លួចឡានចិន ៣ថ្ងៃ ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពលួចរថយន្ត ១គ្រឿង ម៉ាក Lexus LX-470 ពីមុខក្រុមហ៊ុនចិន ១កន្លែង នៅសង្កាត់ទឹកថ្លា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ស្រាវជ្រាវឃាត់ខ្លួនបាន កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅចំណុចតាមផ្លូវ១៩៨៤ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស៊ុន ឈែង (SUN QIANG) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន (គ្មានលិខិតឆ្លងដែន) មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះ ជាតំណាងម្ចាស់រថយន្ត ឈ្មោះ លីវ ជៀនភីង LIU JIANPING ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនស្រប ច្បាប់ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ៤៤-៤៦ ផ្លូវណតប៊្រីd ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បុរសជាជនជាតិចិន ម្នាក់ឈ្មោះ VANG ZHONGSHAN បានបើករថយន្ត ១គ្រឿង ម៉ាក Lexus LX-470 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០០ ពាក់ស្លាកលេខ 2P-5991 ចេញពីខេត្តកោះកុង មកដល់ផ្ទះជួល លេខ៤៤-៤៦ (ជាក្រុមហ៊ុនចិន) ស្ថិតនៅផ្លូវណតប៊្រីដ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយជនរងគ្រោះ បានឱ្យឈ្មោះ YU DENGJIANG ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន ជាមិត្តភក្តិ ស្នាក់នៅផ្ទះជួលជាមួយ ឈ្មោះលីវ ជៀនភីង ជូនទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី។ បន្ទាប់ពីជូនមិត្តភក្កិរួច ឈ្មោះ YU DENGJIANG បានបើករថយន្តម៉ាក Lexus LX-470 ខាងលើ មកចតទុកនៅមុខផ្ទះជួល របស់ឈ្មោះលីវ ជៀនភីង ហើយក៏បានដើរចូលទៅក្នុងផ្ទះជួល ឡើងទៅដេកនៅបន្ទប់ជាន់ទី២ ដោយទុកកូនសោរថយន្ត ម៉ាក Lexus LX-470 និងទូរសព្ទដៃ ១គ្រឿង ម៉ាក Huawei នៅលើតុ ក្នុងបន្ទប់បរិវេណផ្ទះជួល ជាន់ផ្ទាល់ដី។ នៅពេលសម្រាកបានប្រមាណ ១ម៉ោង ឈ្មោះ YU DENGJIANG ចុះមកក្រោមវិញ បាត់កូនសោរថយន្ត និងទូរស័ព្ទដៃ រួចក៏នាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគបាលរដ្ឋបាលទឹកថ្លា ឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ។

ប្រភពដដែល បន្តថា ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ និងដោយមានបទបញ្ជាពីលោកឧត្តម សេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកវីរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ នគរបាលខណ្ឌសែនសុខ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ បានស្រាវជ្រាវឈានទៅឃាត់ខ្លួនបានជនសង្ស័យបាន នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅចំណុចផ្លូវ១៩៨៤ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ព្រមទាំងដកហូតបានរថយន្ត ត្រឡប់ មកវិញ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះស៊ុន ឈែង (SUN QIANG) បានឆ្លើយសារភាពថា កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ រូបខ្លួនបានដើរមកធ្វើសកម្មភាពចូលក្នុងផ្ទះជួល លេខ៤៤-៤៦ ផ្លូវណតប៊្រីដ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រួចបាន លួចយកបានកូនសោរថយន្តម៉ាក Lexus LX-470 និងទូរស័ព្ទដៃ ១គ្រឿង ម៉ាក Huawei ដោយទូរស័ព្ទដៃ យកទៅលក់ឱ្យមនុស្សប្រុសម្នាក់ នៅក្នុងបឹងឈូក ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា បានប្រាក់ចំនួន១០ដុល្លារ រួចនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ខ្លួនបានមកធ្វើសកម្ម ភាពលួចរថយន្តម៉ាក Lexus LX-470 ពណ៌ខ្មៅ ស៊េរី២០០០ ពាក់ស្លាកលេខ 2P-5991   ប្រាកដមែន។ បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ច បានយកទឹកនោមជនសង្ស័យ ទៅធ្វើតេស្តរកសារធាតុញៀន លទ្ធផលវិជ្ជមាន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES