Thursday, August 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលោកគួច ខេវិន« ល្មមឈប់ចំណាយលុយទិញឡេក្លែងក្លាយ ហើយបង្វែរលុយ ទៅជួយវីរយុទ្ធជន ការពារបូរណភាពទឹកដី វិញ»!

លោកគួច ខេវិន« ល្មមឈប់ចំណាយលុយទិញឡេក្លែងក្លាយ ហើយបង្វែរលុយ ទៅជួយវីរយុទ្ធជន ការពារបូរណភាពទឹកដី វិញ»!

ភ្នំពេញៈលោកគួច ខេវិន បានដាស់ស្មារតីពលរដ្ឋកម្ពុជាមួយចំនួនដែលតែងតែចំ​ណា​យ​លុយទៅទិញឡេក្លែងក្លាយ ផលិតចេញពីរោងចក្រនៅសៀម ប្រើទៅធ្វើឲ្យប៉ះពាល់ស្បែក ខាតទាំងលុយខូចទាំងសម្រស់ ដោយលោកបញ្ចេញមតិថាគួរតែយកលុយទាំងនោះទៅជួយដល់វីរៈកងទ័ពការពារទឹកដីកម្ពុជា វិញប្រសើរជាង។ប៉ុន្ដែលោកខេវិន បានគាំទ្រចំពោះការប្រើផលិត​ផលឲ្យបានត្រឹមត្រូវដោយលោកអះអាងថាផលិតផលស្ដង់ដាអន្ដរ ជាតិដែលមាននៅផ្សារទំនើប មានការទទួលជាស្គាល់អន្ដរជាតិ ហើយម្ចាស់ផលិតទាំងឡាយនោះក៍ប្រើប្រាស់​ដែរ គ្រាន់តែគេលក់របស់ថោកឲ្យយើងប្រើប៉ះពាល់ដលសុខភាព ចំណែកគេវិញប្រើអាល្អ អត់ខូចសម្រស់ ដែល​ការលើកឡើងរបស់លោកបន្ទាប់ពីមានការចាប់ខ្លួនថៅកែឡេLove Riya ហើយសម្ថកិច្ចរកឃើញថាមានផលិតផល៤ប្រភេទដែលអ្នកលក់ឡេរូបនេះលក់ ប៉ះពាល់​​ដល់អ្នកប្រើប្រាស់។

លោកគួច ខេវិន ថ្លែងសារនៅថ្ងៃទី២១ ខែសីហា ថា«អ្នកស្នេហាសម្រស់មុខកាំបិតនិងចង់បានស្បែកស្អាតដោយបាតឡេរបស់សៀមហាក់ស្លរឈាមដោយសារព្រំដែនត្រូវបិតជិតមកពីការឈ្លានពាននៃពួកចោរតជំនាន់។ផលិតផលលើកសម្រស់កែសម្ផស្សក្លែងក្លាយត្រូវបានផ្សាយលក់ពាសវាលពាសកាលដោយជនបោកប្រាស់ជាច្រើននៅស្រុកខ្មែរ បើទោះណាជាមានអ្នករងគ្រោះខូចសម្រស់ អស់ទាំងលុយកាក់ អសារបង់ទាំងអាយុជីវិត​បណ្តាលមកពីសារធាតុគីមីលើសកំរិតនៃឡេលាបឱ្យរលោងនោះយ៉ាងណាក៏ដោយក៏នៅតែមានអ្នកជ្រួលជ្រើមឈូឆរបាក់ក ចោមរោមគាំទ្រទិញផលិតផលអ្នកបោកប្រាសឱ្យប្រមូលប្រាក់ចំណេញទៅឱ្យសៀមទិញគ្រាប់រំ​សេវ​មកឈ្លានពានខ្មែរ ។ តើពេលណាទើបភ្ញាក់ខ្លួន ?បើគ្រាន់តែប្រៀបធៀប​តម្លៃផលិតផលដែលលក់នៅស្រុកគេ មិនដឹកជញ្ជូន មិនបង់ពន្ធសព្វសារពើក៏ឃើញថា ឡេលក់នៅស្រុកខ្មែរវាថោកជាង ព្រោះវាក្លែងក្លាយ ដែលជារឿយៗសមត្ថកិច្ចបានរកឃើញករណីនេះ តែហេតុអ្វីបានជានៅតែលង់លក់ធ្វើមិនដឹង?ហើយប្រឹងបំផ្លាញខ្លួន​ឯង?អ្នកផលិតវាមិនប្រើ តែវាបញ្ជូនមកបំផ្លាញខ្មែរដោយបោកប្រាស! ដោយឡែកចំពោះប្អូនស្រីLove Riya​ដែលជាថៅកែលក់ឡេម្នាក់យូរណាស់មកហើយនាងក៏ធ្លាប់បានជួយទ្រទ្រង់សង្គមច្រើន តែមួយរយៈចុងក្រោយនាងហាក់មានស្មារតីមិនល្អនិយាយមិនគិតមុខគិតក្រោយបណ្តាលឱ្យជាប់សង្ស័យនិងត្រូវបានចោទប្រកាន់ថាបានចរាចរផលិតផលថែបំប៉នស្បែក៤ប្រភេទដែលមានសារធាតុគីមីហួសកម្រិតធ្វើឱ្យប៉ៈពាល់សុខភាពអ្នកប្រើប្រាស់ ប៉ុន្តែនាងកើបលុយធ្វើអ្នកមានយូរហើយទើបតែគេរកឃើញតើនៅមានឡេប៉ុន្មានរយប្រភេទរបស់ថៅកែផ្សេងៗទៀតដែលក្លែងក្លាយហើយមិនទាន់រកឃើញ? ល្មមឈប់ចំណាយលុយទិញឡេក្លែងក្លាយបំផ្លាញខ្លួនឯង ហើយបង្វែរលុយកាក់ទាំងនោះទៅជួយវីរយុទ្ធជនការពារបូរណភាពទឹកដីនៃមាតុភូមិយើងវិញនោះទើបប្រសើរ។ ខ្ញុំនឹងនាំយកថវិការមួយចំនួនទៅជួយដល់វរៈយុទ្ធជនការពារព្រំដែនជួរមុខដោយផ្ទាល់ជាបន្តទៀត»។

 គួរបញ្ជាក់ថាការបញ្ចេញទស្សនៈរបស់លោកគួច ខេវិន ឲ្យឈប់ចាញ់បោកគេប្រើផលិតផលក្លែងក្លាយ ខាតទាំងលុយ ខូចទាំងសម្រស់នេះកើតមានបន្ទាប់ពីថ្មីៗនេះថៅកែលក់ឡេអ្នកនាងឆេង ស្រីរ័ត្ន ហៅLove Riya ត្រូវបានសម្រេចឃុំខ្លួនដាក់ពន្ធធនាគារពីបទ«ញុះញង់ឲ្យមានការរើសអើង  និងធ្វើឲ្យខូចដល់ទឹកចិត្តកងទ័ព » ។អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានឲ្យដឹងថា ក្រោយពេលធ្វើការឃាត់ខ្លួនម្ចាស់ផលិតផលឡេ ឆេង ស្រីរ័ត្ន ហៅ Love Riya មន្ត្រីជំនាញបានពិនិត្យឃើញថា ផលិតផល ចំនួន៤មុខ ក្នុងចំណោមផលិតផ្សេងទៀតដែលយកទៅ ពិសោធនិងធ្វើតេស្ត គឺជាការបោកប្រាស់ ក្លែងក្លាយ ហើយមានសារធាតុហាមឃាត់លើស ខុសពីច្បាប់អនុញ្ញាត ធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់។

លោកស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ថា “ជារួម គួរនាំគ្នាអាណិតដល់អ្នកជឿចាញ់បោក ខំប្រឹងរកលុយមកទិញផលិតផលរបស់ក្រុមហ៊ុនខាងលើ យកមកប្រើប្រាស់ ដែលប៉ះពាល់ដល់សុខភាព ដោយមិនដឹងខ្លួន ពីមួយថ្ងៃ ទៅមួយថ្ងៃ។ ខ្ញុំស្នើសុំឱ្យបញ្ឈប់ការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលបាននិងកំពុងបំពុលសង្គម…”៕

RELATED ARTICLES