Saturday, August 23, 2025
Homeសង្គម និងជីវិត ឪពុកវីរកងទ័ពការពារភ្នំទ្រព្យ ឈឺធ្ងន់ ពេទ្យចុះព្យាបាលដល់ផ្ទះ

 ឪពុកវីរកងទ័ពការពារភ្នំទ្រព្យ ឈឺធ្ងន់ ពេទ្យចុះព្យាបាលដល់ផ្ទះ

ខេត្តព្រះវិហារ ៖ បុរសវ័យចំណាស់ម្នាក់ ដែលជាឪពុករបស់វីរកងទ័ពឈរជើងនៅសមរភូមិទិសទី១ “ភ្នំទ្រព្យ” មួយរូប បានធ្លាក់ខ្លួនឈឺធ្ងន់ និងត្រូវបានលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ភរិយាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចាត់តាំងឱ្យក្រុមគ្រូពេទ្យ ចុះទៅព្យាបាលជូនដល់គេហដ្ឋាន។

ឪពុកវីរកងទ័ពជួរមុខ ដែលកំពុងមានជំងឺធ្ងន់ សម្រាកព្យាបាលនៅផ្ទះ មានឈ្មោះឡូ ណុន អាយុ៧៦ឆ្នាំ ជាឪពុកវីរកងទ័ពមួយរូប ដែលកំពុងឈរជើងនៅសមរភូមិទិសទី១ “ភ្នំទ្រព្យ” ខេត្តព្រះវិហារ។

តាមប្រភពគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បានឱ្យដឹងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ថា  ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់បំផុត សម្តេចហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់តាំងក្រុមគ្រូពេទ្យរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យនិងព្យាបាល ដល់គេហដ្ឋានលោកតា ឡូ ណុន មានអាយុ៧៦ឆ្នាំ និងត្រូវជាឪពុកវីរកងទ័ពដែលកំពុងឈរជើងនៅសមរភូមិទិសទី១ “ភ្នំទ្រព្យ” ខេត្តព្រះវិហារ។

លោកតា មានជំងឺប្រចាំកាយ ដូចជា ឈឺសន្លាក់ ញ័រទ្រូង អស់កម្លាំង លើសសម្ពាធឈាម និងរលាកទងសួត ហើយលោកតា នឹងមកពិនិត្យនិងព្យាបាលសុខភាពលម្អិតបន្ថែម នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

សូមបញ្ជាក់ថា រាល់ការចំណាយនិងការរស់នៅអំឡុងពេលពិនិត្យនិងព្យាបាល នឹងត្រូវបានទំនុកបម្រុងទាំង ស្រុង ដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕

RELATED ARTICLES