Tuesday, September 2, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនថៃ ៣នាក់ លួចឆ្លងដែនខុសច្បាប់

ឃាត់ខ្លួនថៃ ៣នាក់ លួចឆ្លងដែនខុសច្បាប់

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិថៃ ចំនួន៣នាក់ បានធ្វើសកម្មភាពលួចឆ្លងដែនខុសច្បាប់ ចូលក្នុងទឹកដីកម្ពុជា ទាំងកណ្តាលអធ្រាត្រ និងត្រូវបានកម្លាំងសមត្ថកិច្ចការពារព្រំដែន ប្រទះឃើញ ឃាត់ខ្លួន នាំយកទៅសាកសួរ។ករណីជនជាតិថៃ ៣នាក់ លួចឆ្លងដែនចូលកម្ពុជា ដោយខុសច្បាប់នេះ បានកើតឡើងកាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិបន្ទាយទី២ ឃុំអូរទំព័រ ស្រុកម៉ាឡៃ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការមួយប៉ុស្តិ៍រដ្ឋនគរបាលរដ្ឋអូរទំព័រ ឃាត់បានជនជាតិថៃ ៣នាក់ ដែលលួចឆ្លងដែនចូលកម្ពុជា នៅរំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិបន្ទាយទី២ ឃុំអូរទំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

តាមសេចក្តីរាយការណ៍ ជនជាតិថៃ ទាំង៣នាក់ខាងលើ ដែលឆ្លងដែនដោយខុសច្បាប់ ជិះកង់បី ១គ្រឿង ប៉ុន្តែអ្នកបើកកង់បីនោះ បានរត់គេចខ្លួនបាត់។

ជនជាតិថៃ ទាំង៣នាក់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមច្បាប់៕

RELATED ARTICLES