Wednesday, September 3, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដឹកជញ្ជូនអីវ៉ាន់ ចាយមិនគ្រប់ ឆក់ខ្សែកស្រី រត់បុកកង់បី ខ្នោះ

ដឹកជញ្ជូនអីវ៉ាន់ ចាយមិនគ្រប់ ឆក់ខ្សែកស្រី រត់បុកកង់បី ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ប្រកបរបរដឹកជញ្ជូនអីវ៉ាន់អនឡាញ មិនសូវកាក់កប ចាយមិនគ្រប់ បានជិះម៉ូតូធ្វើសកម្មភាពឆក់យកខ្សែករបស់ស្ត្រីម្នាក់ កំពុងជិះម៉ូតូតាមផ្លូវ បានសម្រេច ហើយព្យាយាមគេចខ្លួន តែជ្រុលទៅបុកម៉ូតូកង់បី ១គ្រឿង បណ្តាលឱ្យដួលម៉ូតូ និងត្រូវបានបងប្អូនប្រជាពលរដ្ឋចាប់ក្របួចជាប់ និងបញ្ចេញ កំហឹង ម្នាក់១ដៃ១ជើង ឡើងទ្រោមខ្លួន ទើបប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ នៅមុខផ្សារជម្ពូវ័ន ផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ក្របួចជាប់ មានឈ្មោះមាស ណិត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរដឹកជញ្ជូន ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកខ្សែក ដែលជនសង្ស័យឆក់ ជាខ្សែកប្លាទីន ទម្ងន់៧ជី ជារបស់ជនរងគ្រោះឈ្មោះអូន សុផាន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិត្រពាំងក្រ សាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា គុបជ្រុង ដឹកអីវ៉ាន់ចេញពីផ្សារជម្ពូវ័ន បំណងយកទៅផ្ទះ ទុកសម្រាប់លក់ដូរ។ ស្រាប់តែរំពេចនោះ មានជនសង្ស័យម្នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2LU-9224 បានជិះ មកអែបក្បែរ រួចធ្វើសកម្មភាពឆក់ខ្សែកជនរងគ្រោះ បានសម្រេច ហើយព្យាយាមជិះម៉ូតូគេចខ្លួន តែជ្រុលទៅបុកម៉ូតូកង់បី ១គ្រឿង ធ្វើឱ្យដួលម៉ូតូ ក៏ត្រូវបងប្អូនប្រជាពលរដ្ឋចាប់ក្របួចជាប់ និងនាំគ្នាស្វាគមន៍ម្នាក់១ដៃ១ជើង ឡើង ទ្រោមខ្លួន រួចក៏រាយការណ៍ទៅសមត្ថកិច្ច ចុះមកអន្តរាគមន៍ នាំយកជនសង្ស័យរូបនេះ ទៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ដើម្បីចាត់ការតាមច្បាប់៕

RELATED ARTICLES