Thursday, September 4, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ហាញមុខជនសង្ស័យ ២២នាក់ មុនបញ្ជូនឡើងតុលាការ

បង្ហាញមុខជនសង្ស័យ ២២នាក់ មុនបញ្ជូនឡើងតុលាការ

ភ្នំពេញ ៖ ក្រោមការអនុវត្តទទួលបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារព្រហ្មទណ្ឌ បានដឹកនាំធ្វើការបង្ហាញមុខជនសង្ស័យ ចំនួន២២នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ១៦ករណីផ្សេងគ្នា។

ការបង្ហាញមុខក្រុមជនសង្ស័យទាំង២២នាក់នេះ បានធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្រុមជនសង្ស័យទាំង២២នាក់ខាងលើ ត្រូវបានកម្លាំងការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ (ពោធិ៍ សែនជ័យ ខណ្ឌមានជ័យ ខណ្ឌ៧មករា ខណ្ឌឫស្សីកែវ និងខណ្ឌកំបូល) ដែលបានធ្វើការបង្ក្រាបក្នុងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី៣១ សីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងចំណោមជនសង្ស័យទាំង២២នាក់ មានជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ចំនួន១០នាក់ ពាក់ព័ន្ធករណីប្លន់ម៉ូតូ  ករណីលួច ករណីហិង្សាដោយចេតនា ករណីឆក់ទ្រព្យសម្បត្តិ ករណីធ្វើឱ្យខូចខាតដោយចេតនា និងករណីរំលោភលើទំនុកចិត្ត ចំនួន១២នាក់។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES