Friday, September 5, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងទំនើងបង្ហោះម៉ូតូ ប៉ូលិសចាប់កោរសក់

ក្មេងទំនើងបង្ហោះម៉ូតូ ប៉ូលិសចាប់កោរសក់

ខេត្តកំពង់ស្ពឺ ៖ យុវជនឈាមរាវម្នាក់ បានធ្វើសកម្មភាពបង្ហោះម៉ូតូ យ៉ាងអនាធិបតេយ្យតាមដងផ្លូវសាធារណៈ និងថែមទាំងបានថតវីដេអូ បង្ហោះក្នុងបណ្តាញសង្គមថែមទៀត ទីបំផុតត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវ ជ្រាវឃាត់ខ្លួន កោរសក់ជាការព្រមាន ព្រមទាំងដកហូតម៉ូតូទុក រយៈពេល៣ខែ។

ការឃាត់ខ្លួនក្មេងទំនើងបង្ហោះម៉ូតូនេះ បានធ្វើឡើង កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចឃុំតាំង សំរោង ស្រុកងភ្នំស្រួច។

ក្មេងទំនើងដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះធីម វ៉ាន់រាជ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងឃុំតាំងសំរោង ស្រុកភ្នំស្រួច។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានសហការស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងម្នាក់ ដែលធ្វើការបង្ហោះម៉ូតូតាមផ្លូវសាធារណៈ មុខសាលាបឋមសិក្សា ស្ថិតនៅភូមិក្រាំងធំ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយអ្នកបង្ហោះម៉ូតូ មានឈ្មោះ ធីម វ៉ាន់រាជ ភេទប្រុស អាយុ១៦ឆ្នាំ។

ប្រភពដដែល បន្តថា ការស្រាវជ្រាវឃាត់យុវជនខាងលើ ធ្វើឡើងក្រោយឃើញប្រភពបណ្តាញសង្គម ហ្វេសប៊ុក បានធ្វើការបង្ហោះ ចែកចាយរូបភាពនិងវីដេអូនៃសកម្មភាពខាងលើ។

ជាមួយនេះ សមត្ថកិច្ចបានដកហូតម៉ូតូ ១គ្រឿង ម៉ាកស៊ុយស៊ុយស៊ូ និច ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 1AA-2968 យកមករក្សាទុករយៈពេល ៩០ថ្ងៃ។ ចំណែកក្មេងទំនើងខាងលើ សមត្ថកិច្ចបានធ្វើការអប់រំ កោរសក់ និងធ្វើកិច្ចសន្យា ប្រគល់ជូនអាណាព្យាបាលគ្រប់គ្រងបន្ត ៕

RELATED ARTICLES