Monday, September 8, 2025
Homeទេសចរណ៍ខ្សែរត់រថយន្តក្រុង ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ បើកដំណើរការថ្ងៃ៩ កញ្ញា

ខ្សែរត់រថយន្តក្រុង ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ បើកដំណើរការថ្ងៃ៩ កញ្ញា

ភ្នំពេញៈ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus)រាជធានីភ្នំពេញ ហៅកាត់ថា (រ.ជ.ស) បានចេញសេចក្តីជូន ដំណឹង ស្តីពីការបើកប្រតិបត្តិការ ខ្សែរត់រថយន្តក្រុងសាធារណៈ អាកាសយានដ្ឋានអន្តរជាតិតេជោ – AIRPORT EXPRESS BUS ។

សេចក្តីជូនដំណឹង បានឱ្យដឹងថា ដើម្បីរួមចំណែកលើវិស័យដឹកជញ្ជូន ទេសចរណ៍ សេដ្ឋកិច្ច ក៏ដូចជាការបង្កលក្ខណៈ ជាជម្រើសងាយ ស្រួលមួយ ដល់ការធ្វើដំណើរតភ្ជាប់ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានអន្តរជាតិ លំដាប់ 4F  មកកាន់រាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យ រ.ដ.ស រៀបចំ ដាក់ដំណើរការប្រតិបត្តិការខ្សែរត់រថយន្តក្រុងសាធារ ណៈអាកាសយានដ្ឋាន អន្តរជាតិតេជោ- AIRPORT EXPRESS BUS ចាប់ពី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលប្រតិបត្តិការចាប់ពីម៉ោង ០៥ៈ៣០នាទី ដល់ម៉ោង ២៣ៈ៣០នាទី មានតម្រាយខ្សែរត់ ២ទិសដៅ ចេញដំណើរ ដូចខាងក្រោមៈ

– ទិសដៅទី១-ចេញដំណើរពីស្ថានីយរថយន្តក្រុងរង្វង់មូលគួចកាណុងរត់តាមមហាវិថីព្រះមុនីវង្ស មកដល់ស្ពានអាកាស មរតកតេជោ បន្តរត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) រហូតដល់អាកាសយានដ្ឋានអន្តរជាតិតេជោ។

– ទិសដៅទី២-ចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិតេជោ រត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) មកដល់ ស្ពានអាកាសមរតកតេជោ បន្តរត់តាមមហាវិថីព្រះមុនីវង្ស រហូតដល់ស្ថានីយរថយន្តក្រុង រង្វង់មូលគួចកាណុង។

– កំណត់សម្គាល់ៈ មានចំណតរង់ចាំរថយន្តក្រុងចំនួន ៤កន្លែងៈ សួនច្បារកាណាឌីយ៉ាទល់មុខរាជាយស្ម័យយានកម្ពុជា (AEBO1,AEBO2)សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (AEBO3, AEBO4) មហាវិថី សម្តេចតេជោ ហ៊ុន សែន 9ផ្លូវ៦០ម៉ែត្រប ធនាគារប្រេដ BRED BANK ((AEBO5, AEBO6) មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ផ្សារទំនើបអ៊ីអនមានជ័យ (AEBO7,AEBO8) ។

អាស្រ័យហេតុនេះ សូមសាធារណជនជាតិ-អន្តរជាតិទាំងអស់មេត្តាជ្រាប និងចូលរួមធ្វើដំណើរតាមរថយន្តក្រុង សាធារណៈរបស់រដ្ឋាករ ស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង(City Bus) រាជធានីភ្នំពេញ ប្រកបដោយសុវត្ថិភាព និង ផាសុខភាព ៕

RELATED ARTICLES