Monday, September 8, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបន្លំជាប៉ូលិល ដើរគោះលុយភ្ជុំ ស្នងការបញ្ជាតាមចាប់

បន្លំជាប៉ូលិល ដើរគោះលុយភ្ជុំ ស្នងការបញ្ជាតាមចាប់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានបន្លំខ្លួនជាសមត្ថកិច្ច ដោយស្លៀកពាក់ឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ ធ្វើ សកម្មភាព ដើរទៅទារលុយ ប្រជាពលរដ្ឋ អ្នកលក់ដូរ ដោយសុំទឹកក្រូច ស្រាបៀរ និងលុយកាក់ ឧបត្ថម្ភកង កម្លាំងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលករណីនេះត្រូវបាន លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវ ជាបន្ទាន់ ដើម្បីតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យយកមកចាត់ការតាមច្បាប់។

យោងតាមប្រភពពី ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងកាលពីយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ ថា ថ្មីៗនេះមានប្រជាពលរដ្ឋបានរាយការណ៍មកថា គឺមានបុរសម្នាក់បានពាក់ឯកសណ្ឋាននគរបាល ដើរទារលុយប្រជាពលរដ្ឋ លក់អីវ៉ាន់តាមផ្ទះនិងសុំស្រាបៀរ ទឹកក្រូច នាឱកាសបុណ្យភ្ជុំបិណ្ឌ ក្នុងខណ្ឌច្បារអំពៅ ។

ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋនោះហើយ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី ភ្នំពេញ បានបញ្ជាទៅលោកអធិការនគរបាលខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវជា បន្ទាន់ ចំពោះករណីខាងលើនេះ។

អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ក៏បានស្រាវជ្រាវ និងបដិសេធថា ជនខាងលើនោះ មិនមែនមន្ត្រី នៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅនោះទេ ជាជនរូបនេះក្លែងបន្លំជានគរបាល ទៅធ្វើសកម្មភាពខុសច្បាប់ បង្កប៉ះពាល់កិត្តិយសនគរបាលជាតិ។

ជុំវិញករណីនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានបញ្ជាលោកអធិការនគរបាលខណ្ឌច្បារអំពៅ ត្រូវធ្វើការស្រាវជ្រាវជាបន្ទាន់ ដើម្បីស្វែងរកឃាត់ខ្លួនជនរូបនេះ យកមកចាត់ការតាមផ្លូវច្បាប់ ៕

RELATED ARTICLES