Wednesday, September 10, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនស្រីម្នាក់ ឆបោកលុយតាមតេឡេក្រាម

ឃាត់ខ្លួនស្រីម្នាក់ ឆបោកលុយតាមតេឡេក្រាម

ភ្នំពេញ ៖ យោងតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវលើបទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពលួចគ្រប់គ្រងគណនីតេឡេក្រាម និងបានទំនាក់ទំនងទៅជនរងគ្រោះ ដោយឆបោកជនរងគ្រោះ ផ្ទេរប្រាក់តាមរយៈគណនីធនាគារ។

ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ចំនួន១រូប ឈ្មោះ ម.ម ភេទស្រី ជាម្ចាស់គណនីធនាគារ ទទួលប្រាក់ឆបោកពីជនរងគ្រោះ។

ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សារធារណជន សូមមេត្តាប្រុងប្រយ័ត្នក្នុងការប្រើប្រាស់និងគ្រប់គ្រងគណនីធនាគារ ក៏ដូចជាគណនីបណ្តាញសង្គមផ្សេងៗ និងសូមកុំផ្តល់ព័ត៌មានលម្អិតផ្ទាល់ ខ្លួនទៅកាន់អ្នកដទៃ ចៀសវាងការលួចចូលគ្រប់គ្រង គណនី ពីជនអនាមិក និងឈានទៅដល់ការបាត់បង់ផងប្រយោជន៍ផ្សេងៗ ដោយប្រការណាមួយ៕

RELATED ARTICLES