Saturday, October 19, 2024
Homeតារាខ្មែរ​សុខ ពិសី នាំរតនៈ ពិសិដ្ឋ ទៅជប៉ុន កាលពីយប់មិញ

​សុខ ពិសី នាំរតនៈ ពិសិដ្ឋ ទៅជប៉ុន កាលពីយប់មិញ

តារាសាច់សខ្ចីរបស់ផលិតកម្មសាន់ដេ សុខ ពិសី បានភ្លក្សរសជាតិលើកទី១ ក្នុងការចេញទៅសម្ដែងនៅក្រៅប្រទេស ដោយបានហោះទៅជប៉ុន កាលពីរាត្រីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ហើយពិសី នឹងត្រូវផ្ញើខ្លួននៅទីនោះ រយៈពេល១០ថ្ងៃផងដែរ។

តាមប្រភពថា មានក្រុមការងារផលិតកម្មសាន់ដេ មួយចំនួន ក៏បានជូនដំណើរសុខ ពិសី ដែរ ព្រោះក្រៅពីសម្ដែងច្រៀងនោះ ពិសី ក៏ត្រូវថត MV បទថ្មីៗរបស់នាងមួយចំនួន ដែលនឹងត្រូវផ្ដិតយកទេសភាពរបស់ប្រទេសជប៉ុន ផ្ទាល់ ដើម្បីឲ្យមានភាពប្លែក។

សុខ ពិសី បានប្រាប់តាមទូរសព្ទ័មុនឈានជើងឡើងយន្ដហោះថា នាងពិតជាសប្បាយរីករាយណាស់ ដែលបានទៅជួបបងប្អូននៅប្រទេសជប៉ុន នាពេលនេះ ហើយក៏បានត្រៀមបទចម្រៀងមួយចំនួន ដើម្បីបំពេអារម្មណ៏បងប្អូនជាច្រើនបទដែរ។

តារាសាច់សខ្ចីរូបនេះប្រាប់ថា ”នេះជាលើកទី១ ដែលខ្ញុំបានចេញទៅជប៉ុន តាមរយៈការអញ្ជើញរបស់អ្នករៀបចំកម្មវិធីនៅទីនោះ ហើយខ្ញុំសប្បាយចិត្តមែនទែន ព្រោះថវិកាមួយចំនួនដែលយើងច្រៀងសម្ដែងនោះ ក៏បានបង្វិលទៅជួយមន្ទីរពេទ្យគន្ធបុប្ផា ដែរ។ ខ្ញុំដឹងថា នៅជប៉ុន ខែហ្នឹង ត្រជាក់ណាស់ តែអត់អីទេ បានត្រៀមខ្លួនរួចជាស្រេចហើយ។ ខ្ញុំនឹងត្រឡប់មកកម្ពុជា វិញ នៅចុងខែមីនា”។

តាមព័ត៌មានថា តារាដែលរួមដំណើរសុខ ពិសី ក៏មានបុរសរូបសង្ហារតនៈ ពិសិដ្ឋ ផងដែរ រួមទាំងតារាសម្ដែងពៅ​ លីដា ​អ៊ឹង និមល និងព្រះកាយច័ន្ទ ។

លោករតនៈ ពិសិដ្ឋ បានប្រាប់ថា ”នេះជាលើកទី៥ហើយ សម្រាប់ខ្ញុំ ដែលបានទៅច្រៀងសម្ដែងនៅជប៉ុន ហើយលើកនេះមានទ្រង់ទ្រាយធំជាងមុន។ ការទៅលើកនេះ តាមការអញ្ជើញរបស់ប្រធានសមាគមន៍មួយ ដែលជាក្រុមហ៊ុននាំពលករខ្មែរ ទៅធ្វើការនៅជប៉ុន ហើយគេសម្ពោធក្រុមហ៊ុនហ្នឹង។ តាមគម្រោង ពួកយើងត្រូវលេង២ដង ហើយមានស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីឲ្យបរទេសបានឃើញពីខ្មែរយើង។ ដោយឡែក សុខ ពិសី គាត់ច្រៀងសម្ដែងតាមការរៀបចំរបស់ម្ចាស់កម្មវិធី ហើយខ្ញុំសប្បាយចិត្តដែលបានចេញទៅជប៉ុន ជាមួយពិសី”៕

RELATED ARTICLES