Saturday, September 27, 2025
Homeសន្ដិសុខសង្គមអង្គុយហូបបាយ គេយកឡាមឆូតមុខ

អង្គុយហូបបាយ គេយកឡាមឆូតមុខ

ខេត្តកណ្តាល ៖ យុវជនម្នាក់ កំពុងអង្គុយហូបបាយនៅផ្ទះរបស់ខ្លួនសុខៗ ស្រាប់តែត្រូវបានជនសង្ស័យម្នាក់ បានដើរមកពីក្រោយ ប្រើផ្លែឡាម ឆូតមុខជនរងគ្រោះ ជាច្រើនឡាម បណ្តាលឱ្យរយះពេញផ្ទៃមុខ រងរបួសយ៉ាងធ្ងន់ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។ ចំណែកជនដៃដល់ ត្រូវសមត្ថកិច្ចចុះអន្តរា គមន៍ ចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីប្រើផ្លែឡាមឆូតមុខនេះ បានកើតឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង។

ជនដៃដល់ន់ មានឈ្មោះត្រាយ គីមហ៊ង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះ មានឈ្មោះនី នីន ហៅគោ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង (មានស្នាមរបួសចិញ្ចើមខាងឆ្វេង ចំនួន៣ថ្នេរ និងផ្ទៃមុខ)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ជនរងគ្រោះ កំពុងអង្គុយហូបបាយនៅផ្ទះរបស់ខ្លួន ស្រាប់តែបន្តិចក្រោយមក លេចមុខជនសង្ស័យ បានដើរមកពីក្រោយ និងបានធ្វើសកម្មភាពយកផ្លែឡាមឆូតមុខរបស់ជនរងគ្រោះ ជាច្រើនឡាម បណ្តាលឱ្យមានរបួស ចេញឈាម និងត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេត កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ សហការជាមួយប្រជាការពារឃុំ បានចុះទៅអន្តរា គមន៍ដល់កន្លែងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យខាងលើ យកមកសាកសួរនៅប៉ុស្តិ៍។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES