Wednesday, October 15, 2025
Homeចរាចរណ៍ផឹកស្រវឹងបើកឡានបុកគេ យកឈ្មោះអធិការកាង

ផឹកស្រវឹងបើកឡានបុកគេ យកឈ្មោះអធិការកាង

ភ្នំពេញ ៖ បុរសម្នាក់ដែលបានយកឈ្មោះលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ មកកាងក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ នោះ បានចូលខ្លួនមកបំភ្លឺនិងសុំ ទោសជាសាធារណៈ កាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

បុរសដែលយកឈ្មោះលោកអធិការ មកកាងនោះ មានឈ្មោះ បាន វណ្ណា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរបុគ្គ លិកក្រុមហ៊ុន មានលំនៅ ផ្ទះលេខ១៧២ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នៅចំពោះមុខសមត្ថកិច្ច លោក បាន វណ្ណា បានធ្វើការបំភ្លឺថា កាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ លោកបានចេញពីកម្មវិធី ដោយបានហូបចុកគ្រឿងស្រវឹង ហើយបង្កឱ្យប៉ះពាលដល់សណ្តាប់ធ្នាប់សង្គម និងបង្កឱ្យមានការប៉ះទង្គិចគ្នា ហើយក្នុងពេលនោះ លោកបានស្រែករក ឈ្មោះហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ទាំងដែលលោកមិនដែលស្គាល់ និងមិនមែនជាសាច់ញាតិអ្វីនឹងគ្នាសោះ។ ការស្រែកហៅរបស់លោកនោះ គឺស្គាល់តាមរយៈការបង្ហោះនាមប័ណ្ណ ដើម្បីឱ្យប្រជាលពលរដ្ឋ បានដឹងបានស្គាល់ក្នុងអត្ថន័យថា បើសិនបញ្ហាកើតឡើងទាក់ទងទៅលោកអធិការ ដោះស្រាយ ហើយគោលបំណងដែលលោករកនោះ ដើម្បីឱ្យជួយដោះ ស្រាយបញ្ហាដែលបានកើតឡើងកាលពីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នោះ។

លោក បាន វណ្ណា ក៏បានសូមសុំអភ័យទោសដល់លោកអធិការ សូមលោកអធិការអធ្យាស្រ័យ ដែលខ្លួនបានយកឈ្មោះលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង មកនិយាយនៅពេលមានគ្រោះថ្នាក់ចរាចរណ៍ ទាំងរូបលោកមិន បានស្គាល់លោកអធិការសោះ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បុរសឈ្មោះ បាន វណ្ណា បានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបានបើករត់ទាំងស្ថានភាពស្រវឹង។ ខណៈនោះ ប្រជាពលរដ្ឋរងគ្រោះ រួមទាំងអ្នកដំណើរដែលឃើញហេតុការណ៍ បានជួយដេញតាម និងប្តឹងសមត្ថកិច្ចឱ្យជួយឃាត់រថយន្ត ដើម្បីដោះស្រាយ។ ដោយសារតែគ្រឿងស្រវឹង អ្នកបើកបររូបនោះ ក៏បានស្រែកនិងយកឈ្មោះអធិការខណ្ឌសែនសុខ មកកាង និងបានគំរាមសមត្ថកិច្ចដែលចុះទៅសម្របសម្រួលគ្រោះថ្នាក់ចរាចរណ៍នោះទៀតផង៕

RELATED ARTICLES