Tuesday, October 28, 2025
Homeចរាចរណ៍ទៅបុណ្យកឋិន បើកឡានបុកម៉ូតូ សង៣០០ដុល្លារ

ទៅបុណ្យកឋិន បើកឡានបុកម៉ូតូ សង៣០០ដុល្លារ

ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ ជាម្តាយថៅកែភោជនីយដ្ឋាន កុលាប ស ទើបតែចេញពីបុណ្យកឋិន បើករថយន្ត ១គ្រឿង ត្រឡប់ទៅផ្ទះ ស្រាប់តែនៅតាមផ្លូវបានជ្រុលបុកម៉ូតូ ១គ្រឿង បណ្តាលឱ្យយុវជនម្នាក់រងរបួស និងត្រូវបានធ្វើការសម្របសម្រួលសងសំណងទៅកាន់ភាគីម៉ូតូ ចំនួន៣០០ដុល្លារ ដើម្បីបញ្ចប់រឿង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចខាងកើតស្ពានសម្តេចក្រឡាហោម ស ខេង ស្ថិតនៅលើផ្លូវលេខ 159D ក្នុងភូមិរំចេកបួន សង្កាត់រតនៈ ក្រុងបាត់ដំបង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាកហាយឡែនដឺរ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-1716 បើកបរដោយស្ត្រីម្នាក់ ដែលគេស្គាល់ថាជាម្តាយថៅកែភោជនីយ ដ្ឋាន កុលាប ស ស្ថិតក្នុងសម្លៀកបំពាក់ចងក្បិន ទើបនឹងចេញពីកម្មវិធីបុណ្យកឋិន បានជ្រុលទៅបុកម៉ូតូ ១ គ្រឿង ម៉ាក Honda Click ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1M-6430 បណ្តាលឱ្យយុវជនជាអ្នកបើកម៉ូតូ រងរបួស។

ក្រោយកើតហេតុ ភាគីរថយន្ត បានធ្វើការសម្របសម្រួល ដោយចេញសងសំណងទៅភាគីម៉ូតូ ចំនួន៣០០ ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕

RELATED ARTICLES