Thursday, November 13, 2025
Homeសង្គម និងជីវិតចាក់លែងត្រីចម្រុះ ៦០គីឡូ ចូលបឹងធម្មជាតិ

ចាក់លែងត្រីចម្រុះ ៦០គីឡូ ចូលបឹងធម្មជាតិ

ខេត្តកំពង់ចាម ៖ ត្រីចម្រុះ ប្រមាណជាង៦០គីឡូក្រាម ត្រូវបានចាក់លែងឱ្យរស់រានមានជីវិតនិងសម្រាប់បន្តពូជជាធនធានជលផលឡើងវិញ បន្ទាប់ពីសមត្ថកិច្ចខេត្តកំពង់ចាម ចុះបង្ក្រាបបទល្មើសនេសាទ ចំនួន៣ទីតាំងផ្សេងគ្នា នៅស្រុកព្រៃឈរ។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកអ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានចាត់អាជ្ញាធរមូលដ្ឋាន សហការជាមួយខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបបទល្មើសជលផល រុះរើ និងបំផ្លាញ ចោលឧបករណ៍ខុសច្បាប់ បានចំនួន៣ករណី នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ប្រតិបត្តិការបង្ក្រាបបទល្មើសជលផល ទាំង៣ករណី រួមមាន ករណីទី១- រឹបអូសឧបករណ៍លូស្បៃមុង ចំនួន៨មាត់ របាំងស្បៃមុងប្រវែង ៤២០ម៉ែត្រ បង្គោលចម្រឹងចំនួន ២១០ដើម ចាក់លែងត្រី ចម្រុះទម្ងន់ ១៥គីឡូក្រាម។ ករណីទី២- រឹបអូសឧបករណ៍លូស្បៃមុងចំនួន ១២មាត់ របាំងស្បៃមុងប្រវែង ៦៧០ម៉ែត្រ បង្គោលចម្រឹងចំនួន ៣៤៥ដើម ចាក់លែងត្រីចម្រុះទម្ងន់ ២២គីឡូក្រាម និងករណីទី៣- រឹបអូសឧបករណ៍លូ ស្បៃមុងចំនួន ១៣មាត់ របាំងស្បៃមុងប្រវែង ៦៦៥ម៉ែត្រ បង្គោលចម្រឹងចំនួន ៣២៥ដើម ចាក់លែងត្រីចម្រុះទម្ងន់ ២៥គីឡូក្រាម៕

RELATED ARTICLES