Monday, November 17, 2025
Homeចរាចរណ៍ទិញរថយន្តទំនើបបាន៨ម៉ោង ស្រីស្អាតបើកឡានបុកខ្ទេច

ទិញរថយន្តទំនើបបាន៨ម៉ោង ស្រីស្អាតបើកឡានបុកខ្ទេច

ភ្នំពេញ ៖ បុរសម្នាក់ ទើបនឹងទិញរថយន្តទំនើប ម៉ាក BYD  បានត្រឹម៨ម៉ោង មិនទាន់បានបំពាក់ស្លាកលេខផង ស្រាប់តែបើកបរមកដល់ចំណុចផ្លូវបំបែកជាបួន ត្រូវបាននារីស្រស់ស្អាតម្នាក់ បើករថយន្ដ មួយគ្រឿង ម៉ាក ESCALET  បុកខ្ទេច មួយគ្រឿង ។

ហេតុការណ៍ នេះ បានកើតឡើង កាលពីវេលាម៉ោង ២:១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវ ១៦៩ កែងផ្លូវ ៥៦៦ ចំណុចបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធា នីភ្នំពេញ ។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ មានប្រពលរដ្ឋបានឃើញរថយន្ដ មួយគ្រឿង ម៉ាក BYD គ្មានស្លាកលេខ កំពុងបើកលើដងផ្លូវ ចំណុចកើតហេតខាងលើ ស្រាប់តែត្រូវរថយន្ដ EASCALET ពណ៌ខ្មៅ ពាក់ ផ្លាកលេខ ភ្នំពេញ 2AK-6988 បើកបុកពេញទំហឹង ត្រង់ ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យខូចខាតមួយហៀង និងបណ្ដាលឲ្យនារីដែលបើករថយន្តបង្កហេតុ រងរបួសបែកចិញ្ចើម ហូរឈាម ត្រូវបានក្រុមគ្រួសារមកដឹកចេញពីកន្លែងកើតហេតុបាត់។

តាមសម្តីបុរសជាម្ចាស់រថយន្ត ម៉ាក BYD បញ្ជាក់ថា រថយន្តរងគ្រោះនេះ គាត់ទើបតែទិញ បាន៨ម៉ោង មិនទាន់បានបំពាក់ស្លាកលេខផង ត្រូវនារីស្រស់ស្អាតម្នាក់ បើករថយន្ដ EASCALET ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AK-6988 មកបុកពីចំហៀង បណ្តាលឲ្យខូចខាតធ្ងន់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ ៕

RELATED ARTICLES