Wednesday, November 19, 2025
Homeទេសចរណ៍នាវាទេសចរណ៍ MS Westerdam ចូលចតជាថ្មី នៅក្រុងព្រះសីហនុ

នាវាទេសចរណ៍ MS Westerdam ចូលចតជាថ្មី នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នាវាទេសចរណ៍ MS Westerdam នៅវេលាម៉ោង ៦និង២០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល ១ថ្ងៃ នាំភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ ជិត២០០នាក់ មកទស្សនាខេត្តព្រះសីហនុ ជាថ្មី ។

នាវាទេសចរណ៍ MS Westerdam ដ៏ល្បីល្បាញ សញ្ជាតិ Holland បាននាំភ្ញៀវចូលទស្សនាប្រទេសកម្ពុជា លើកនេះ បានផ្ទុកភ្ញៀវទេសចរ ចំនួន១៨៥០នាក់ ស្រី៩៩២នាក់ មាន៤៣សញ្ជាតិ ក្នុងនោះមាននាវិក ចំនួន៨០៤ នាក់ ស្រី១៥៦នាក់ មាន៣៩សញ្ជាតិ ក្នុងនោះភ្ញៀវដែលមានច្រើនជាងគេ គឺមកពីសហរដ្ឋអាមេរិក អូស្ត្រាលី និងប្រទេសកាណាដា។

នាវាទេសចរណ៍នេះ បានចាកចេញពីកំពង់ផែក្រុងព្រះសីហនុ បន្តទៅប្រទេសផ្សេងទៀត នៅម៉ោង៨យប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

គួររំលឹកថា អំឡុងពេលផ្ទុះការរីករាលដាលជំងឺកូវីដ-១៩ ក្រោយរសាត់អណ្តែតលើសមុទ្រ  ស្ទើរតែដាច់ស្បៀង ដោយសារការហាមឃាត់ពីបណ្តាប្រទេសមួយចំនួនក្នុងតំបន់ មិនឲ្យកប៉ាល់នេះ ចូលចត សម្តេច ហ៊ុន សែន អតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួយសង្គ្រោះ ដោយអនុញ្ញាតឲ្យកប៉ាល់ទេសចរណ៍ MS Westerdam ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីជួយដោះ ស្រាយនិងសម្រួលការងារផ្សេងៗ ក្នុងន័យមនុស្សធម៌ ដល់មនុស្សចម្រុះជាតិសាសន៍ នៅលើកប៉ាល់ទេស ចរណ៍ MS Westerdam សរុបជាង២២០០នាក់។

អំឡុងពេលនោះ សម្តេចហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជា បានធ្វើនូវកិច្ចការទាក់ទងនឹងដំណើរនៃការគោរពសិទ្ធិមនុស្ស គឺសិទ្ធិរស់រានមានជីវិត សិទ្ធិមិនត្រូវបានគេរើសអើង និងសិទ្ធិមនុស្ស ហើយក្រុមភ្ញៀវទេស ចរ បានវិលត្រឡប់ទៅកាន់ប្រទេសវិញ ដោយសុវត្ថិភាព សម្រាប់អ្នកដំណើរទាំងជាង ២២០០នាក់ នៅលើកប៉ាល់នេះ។

ព្រឹត្តិការណ៍មនុស្សធម៌ ដែលសម្តេច ហ៊ុន សែន បានធ្វើ នាពេលនោះ ធ្វើឲ្យកម្ពុជា ល្បីរន្ទឺពេញពិភពលោក ថាជាប្រទេស និងប្រជាជាតិដែលមានបេះដូងមនុស្សធម៌ ជាមួយនឹងពាក្យថា «កម្ពុជាតូច តែបេះដូងធំ» ហើយប្រជាជន និងថ្នាក់ដឹកនាំប្រទេសនានានលើពិភពលោក នៅពេលនោះ បានផ្ញើសារតាមបណ្តាញសង្គម អរ គុណកម្ពុជា ក្នុងនោះរួមមានទាំងលោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក ផងដែរ៕

RELATED ARTICLES