ភ្នំពេញ ៖ យោងតាមស្ថិតិនៃមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានបង្ហាញថា ភ្ញៀវទេសចរដើរកម្សាន្តនៅផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) ដែលបើកដំណើរកាលពីថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៥ បើគិតមកត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ មានរយៈពេល ៤៣សប្តាហ៍ហើយដែលស្មើនឹង ៨៦ថ្ងៃ ទទួលបានភ្ញៀវទេសចរសរុប ប្រមាណ ៥ ៧១៦ ០០០នាក់ ក្នុងនោះភ្ញៀវទេសចរណ៍ជាតិ ចំនួន ៥ ៥៨៥ ៣០០នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិ ចំនួន ១៣០ ៧០០នាក់។

ក្នុងចំនួនខាងលើនេះ បើគិតក្នុងមួយថ្ងៃ ផ្លូវថ្មើរជើងចតុមុខ ទទួលបានភ្ញៀវទេសចរ ប្រមាណជា ៥០ ០០០នាក់។ យោងតាមស្ថិតិនេះ បង្ហាញថា ផ្លូវថ្មើរជើង ទទួលបានការពេញនិយមយ៉ាងខ្លាំង ទាំងភ្ញៀវជាតិ និងអន្តរជាតិ។

ផ្លូវថ្មើរជើងចតុមុខ ត្រូវបានគាំទ្រពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើន ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ ដែលធ្វើឱ្យរាជធានីភ្នំពេញ ជាប់លេខ១០ ក្នុងចំណោមទីក្រុងដ៏ធំល្អបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២៥ (ប្រភពពីទស្សនាវដ្តីទេសចរណ៍ Condé Nast Traveler)៕

