ភ្នំពេញ៖ ដើម្បីអនុវត្តយុទ្ធសាស្ត្រ “អាទិភាពក្រៅប្រទេស” របស់ក្រុមហ៊ុនមេឲ្យបានហ្មត់ចត់ និងចូលរួមសកម្ម ភាពនូវគំនិតផ្តួចផ្តើម “ខ្សែបន្ទាត់មួយ ផ្លូវមួយ” ក្រុមហ៊ុន សំណង់ឆៃណារ៉េលវេអ៊ឺបីនខនស្រ្តាក់សិនគ្រុមសាខា បានចូលរួមសកម្មភាពនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដោយរៀបចំដោយជោគជ័យនូវកម្មវីធីការអភិវឌ្ឍន៍យុវ ជន និងសេវាកម្មផ្តល់ការងារ “ចិន-កម្ពុជា៖ ផ្សព្វផ្សាយសេចក្តីស្រឡាញ់តាមបណ្តោយផ្លូវសូត្រ”។ សកម្មភាពនេះមានគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសចិន និងកម្ពុជា ពង្រឹងការយល់ដឹងរបស់យុវ ជនកម្ពុជាចំពោះវប្បធម៌ចិន និងវប្បធម៌ក្រុមហ៊ុន ផ្តល់ការគាំទ្រដល់ការលូតលាស់ និងការងាររបស់ពួកគេ ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុននឹងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយសាកលវិទ្យាល័យក្នុងស្រុក ដើម្បីលើកកម្ពស់ការអភិវឌ្ឍទេពកោសល្យក្នុងស្រុកបន្ថែមទៀត។



នៅក្នុងកម្មវិធីនោះដែរ ក្រុមការងារសាខាអាស៊ីអាគ្នេយ៍បានបង្ហាញពីវប្បធម៌ចិន វប្បធម៌ក្រុមហ៊ុន និងបច្ចេកវិទ្យាគ្រប់គ្រង និងសំណង់វិស្វកម្មទំនើបតាមរយៈការបង្ហាញវីដេអូ និងការពន្យល់ជាមួយបទបង្ហាញ PowerPoint។ តំណាងក្រុមហ៊ុនក៏បានចែកចាយខិត្តប័ណ្ណជ្រើសរើសបុគ្គលិកក្នុងស្រុកនៅក្នុងកម្មវិធីផងដែរ និងពន្យល់អំពីតួនាទី ទំនួលខុសត្រូវ និងផ្លូវអភិវឌ្ឍន៍សម្រាប់មុខតំណែងផ្សេងៗផងដែរ។ បរិយាកាសមានភាពរស់រវើក ដោយមានសាស្ត្រាចារ្យ និងនិស្សិតសួរសំណួរ និងចូលរួមក្នុងការពិភាក្សាអន្តរកម្មអំពីការអភិវឌ្ឍក្រុម ហ៊ុន ការគ្រប់គ្រងវិស្វកម្ម និងព័ត៌មានលម្អិតអំពីការជ្រើសរើសបុគ្គលិក ដោយទទួលបានចម្លើយលម្អិត និងវិជ្ជាជីវៈពីតំណាងក្រុមហ៊ុន។


ក្រុមហ៊ុនសំណង់ឆៃណារ៉េលវេអ៊ឺបីនខនស្រ្តាក់សិនគ្រុមសាខា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការធ្វើមូលដ្ឋានីយកម្មនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេពកោសល្យ។ កម្មវិធីនេះមិនត្រឹមតែបានពង្រឹងប្រសិទ្ធភាពនៃផ្នែកម៉ាករបស់ក្រុមហ៊ុននៅក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងបានផ្តល់នូវវេទិកាអភិវឌ្ឍន៍អាជីពយ៉ាងទូលំទូលាយសម្រាប់យុវជនឆ្នើមៗនៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្រុមហ៊ុនកំពុងឆ្លៀតឱកាសនេះ ដើម្បីទាក់ទាញធនធានមនុស្សក្នុងស្រុកយ៉ាង ផ្តោផ្តោតលើការបណ្តុះទេពកោសល្យអន្តរជាតិដែលមានសមត្ថភាពបច្ចេកទេស គុណសម្បត្តិភាសា និងវប្បធម៌ចម្រុះ ដើម្បីធ្វើសមាហរណកម្មកាន់តែប្រសើរឡើងទៅក្នុងទីផ្សារក្នុងស្រុក និងពង្រឹងសមត្ថភាពប្រកួតប្រជែងនៃអាជីវកម្មនានារបស់ក្រុមហ៊ុននៅបរទេស។ ក្នុងពេលដំណាលគ្នា នេះក៏ជាការបង្ហាញយ៉ាងសំខាន់នូវការបំពេញទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ការលើកកម្ពស់ការងារក្នុងស្រុក និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយប្តេជ្ញាចិត្តធ្វើឱ្យសម្រេចនូវការលូតលាស់រួមគ្នារវាងក្រុមហ៊ុន និងបុគ្គលិក។


សម្លឹងមើលទៅអនាគត ក្រុមហ៊ុននឹងបន្តពង្រីកច្រកអភិវឌ្ឍន៍យុវជនក្នុងស្រុក ធ្វើឱ្យប្រព័ន្ធបណ្តុះបណ្តាលបុគ្គ លិកមានភាពសំបូរបែប កសាងក្រុមបុគ្គលិកដែលមានរចនាសម្ព័ន្ធល្អ និងតាមរយៈយន្តការរបស់ក្រុមហ៊ុនដែលមានស្រាប ដើម្បីលើកកម្ពស់ការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅរវាងក្រុមការងារចិន និងបុគ្គលិកក្នុងស្រុក ដោយដាក់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ក្រុមហ៊ុននៅក្នុងទីផ្សារក្រៅប្រទេស៕

