ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តទំនើប ១គ្រឿង ក្នុងល្បឿនលឿន រួចរេចង្កូតឡើងខឿនផ្លូវ ហើយបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ១ដើម បណ្តាលឱ្យខូចខាត ខណៈរថយន្តខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នៅត្រង់ចំណុចគល់ស្ពានស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តទំនើប ១គ្រឿង ម៉ាក AUDI ពណ៌ស ពាក់ស្លាកលេខ កម្ពុជា MCR-SMEY តាមបណ្តោយផ្លូវលេខ២១៧ ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតបុកឡើងខឿនផ្លូវ ហើយរថយន្តមិនទាន់អស់ល្បឿន បន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ មួយដើម បណ្តាលឱ្យរថយន្តខូចខាតយ៉ាងធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់ វែង ស្ទូចរថយន្តយកទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕