Tuesday, February 3, 2026
Homeចរាចរណ៍ស្រីក្មេងបើកឡានទំនើប បុកកង់បីក្រឡាប់

ស្រីក្មេងបើកឡានទំនើប បុកកង់បីក្រឡាប់

ភ្នំពេញ ៖ នារីម្នាក់ បើករថយន្តទំនើប ១គ្រឿង ក្នុងល្បឿនលឿន មិនប្រយ័ត្ន ជ្រុលបុកម៉ូតូកង់បី ១គ្រឿង កំពុងបើកឆ្លងផ្លូវ ពេញទំហឹង បណ្តាលឱ្យប៉ើងម៉ូតូកង់បី ក្រឡាប់ផ្ងារជើង និងបណ្តាលឱ្យបុរសជាម្ចាស់កង់បី រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ១០០៣ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូកង់បី ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1IE-7380 បើកដោយបុរសម្នាក់ ធ្វើដំណើរចេញពីផ្លូវបេតុង ទិសដៅពីកើត ទៅលិច ឆ្លងផ្លូវបំបែកជាបួន លុះពេលឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមាន រថយន្តទំនើប ១គ្រឿង ម៉ាក Mazda EZ-6 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CE-9190 បើកបរដោយនារីម្នាក់ រួមដំណើរជាមួយនារី ២នាក់ផ្សេងទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ ១០០៣ ទិសដៅពីជើង ទៅត្បូង ក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុ ជ្រុលទៅបុកម៉ូតូកង់បី ចំពាក់កណ្តាលចំហៀងខាងស្តាំ ពេញទំហឹង បណ្តាលឱ្យប៉ើងក្រឡាប់ផ្ងារជើង និងបណ្តាលឱ្យបុរសជាម្ចាស់ម៉ូតូកង់បី រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែកអ្នកបើកបររថយន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួន យកទៅសាកសួរ។

ក្រោយកើតហេតុ ដោយសារតែភាគីទាំងសងខាងសម្រួលគ្នាមិនត្រូវ ទើបសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីចរាចរណ៍ បានចុះមកធ្វើការវាស់វែង រួចអូសយករថយន្តនិងម៉ូតូកង់បី ទៅរក្សាទុកនៅការិយាល័យនគរ បាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយនៅ ពេលក្រោយ៕

RELATED ARTICLES