ភ្នំពេញ៖ថ្លែងនាឱកាសកិច្ចប្រជុំស្តីពីការលើកកម្ពស់ប្រើប្រាស់ស្រោមអនាម័យ ដើម្បីឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅប្រទេសកម្ពុជា ដែលសហការរៀបចំដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍កាលពីថ្ងៃទី៤ខែកុម្ភៈ ឆ្នាំ២០២៦ លោកទេសរដ្ឋមន្រ្ដីអៀង មូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានសង្កត់ធ្ងន់ថាជំងឺអេដស៍ នៅតែជាហានិភ័យមួយដ៍ធំនៅម្ពុជា ព្រោះ ជាមធ្យមក្នុងមួយថ្ងៃមានមនុស្សឆ្លងជំងឺអេដស៍ចំនួន៣នាក់ ពិសេសគឺយុវជន ហើយដើម្បីការពារជំងឺដ៍កាចសាហាវនេះមធ្យោបាយដ៍មានប្រសិទ្ធភាពបំផុតគឺការប្រើប្រាស់ស្រោមអនាម័យ កុំឲ្យឆ្លងជំងឺអេដស៍ និងជំងឺកាមរោគផ្សេងៗទៀត ។


លោកទេសរដ្ឋមន្ត្រី អៀង មូលី បានឲ្យដឹងថាកន្លងមករាជរដ្ឋាភិបាលបានចូលរួមចំណាយថវិកាជាច្រើនដើម្បីទប់ស្កាត់ការចំលងនៃមេរោគអេដស៍ ហើយក្នុងនោះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក៏បានចូលរួមសហការជាមួយបណ្តាអង្គការដៃគូរ ក៏ដូចជាតាមបណ្តាញស្ថាប័ននានាដើម្បីទប់ស្កាត់មេរោគអេដស៍នេះ ជាពិសេសស្រ ទាប់យុវវ័យ។ ជាមួយគ្នានេះដែរសម្រាប់ថ្ងៃទី១៤ កុម្ភៈ ដែលនឹងខិតជិតមកដល់នេះអាជ្ញាធរអេដស៍ ក៏បានត្រៀមសហការជាមួយបណ្តាញដៃគូរ ដើម្បីចូលរួមផ្សព្វផ្សាយពីជំងឺអេដស៍ ក៏ដូចជាការរៀបចំការប្រគំតន្ត្រីផ្សព្វផ្សាយពីមេរោគអេដស៍ និងចែកស្រោមអនាម័យដោយឥតគិតថ្លៃផងដែរ ។លោកទេសរដ្ឋមន្ត្រី ផ្ញើរសារថា«កុំស្ទាក់ស្ទើប្រើស្រោមអនាម័យ » ជាសារដ៍សាមញ្ញាមួយ ខណៈស្រោម អានា ម័យជាវិធានការណ៍ដ៍មានប្រសិទ្ធិភាព និងចំណាយថវិកាតិចតួច ក្នុងចំណោមវិធានការណ៍ បង្ការមេរោគអេដស៍ និងជំងឺកាមរោគ ដូចគ្នាទៅនិងការចាក់ថ្នាំ ការប្រើប្រាស់ថ្នាំលេប និងវិធី បង្ការផ្សេងៗ ។



គួរបញ្ជាក់ថាកិច្ចប្រជុំស្តីពីការលើកកម្ពស់ប្រើប្រាស់ស្រោមអនាម័យ ក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅប្រទេសកម្ពុជា មានការចូលរួមពីលោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខា ភិបាល លោកវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធ អនុប្រធាននាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំយុវជន និងកីឡា រួមទាំងមានបណ្តាអង្គការមិនមែនរដ្ឋាភិបាល អ្នកសារព័តមានជាច្រើនស្ថាប័នរួមទាំងអ្នកពាក់ព័ន្ធជាច្រើនទៀត រៀបចំនៅភោជនីដ្ឋានទន្លេបាសាក់២ កាលពីថ្ងៃទី៤ខែកុម្ភៈ ឆ្នាំ២០២៦ ។


លោកលោកវជ្ជបណ្ឌិត ឈឹម សារ៉ាត់ អះអាងថាការអប់រំបង្ការមេរោគអេដស៍តាមរយៈការផ្សព្វផ្សាយសហ គមន៍ កម្មវិធី យុវជន សិស្ស និស្សិត ប្រជាជនគន្លឹះ និងក្រុមសហគមន៍ជាការ កិច្ចខិតខំប្រឹងប្រែងទាំងនេះមានសារៈសំខាន់ជាពិសេស ដោយសារការឆ្លងថ្មីនៅក្នុងប្រទេសកម្ពុជាកំពុងកើនឡើងក្នុងចំណោមយុវជន និងប្រជាជនគន្លឹះ រួមទាំងក្រុមស្រឡាញ់ភេទដូចគ្នា អ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកធ្វើការតាមសេវាកម្សាន្តសប្បាយ។លោកបញ្ជាក់ដែរថាប្រទេសកម្ពុជាបានបង្ហាញភាពជាអ្នកដឹកនាំដ៏រឹងមាំរួចហើយ តាមរយៈគោល នយោបាយប្រើប្រាស់ស្រោមអនាម័យ ១០០ ភាគរយ ជាពិសេសនៅក្នុងគ្រឹះស្ថានកម្សាន្ត។ គោលនយោបាយនេះបានជួយសង្គ្រោះជីវិត និងបង្ហាញថា នៅពេលដែលមានគោលការណ៍ច្បាស់លាស់ ការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិ បត្តិការនិង ឥរិយាបថអាចផ្លាស់ប្តូរ ដែលនាំឲ្យសុខភាពសាធារណៈប្រសើរឡើង៕

