Monday, February 9, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគ្លីនិកកែសម្ជស្ស ភ្លើងឆេះ

គ្លីនិកកែសម្ជស្ស ភ្លើងឆេះ

ភ្នំពេញ ៖ គ្លីនិកកែសម្ជស្ស ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រឹក បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ  និងសមត្ថកិច្ច ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យចុះជួយអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង២៥នាទីព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅត្រង់ចំណុចគ្លីនិកកែសម្ផស្ស “អឹម” មានទីតាំងស្ថិតនៅទល់មុខរដ្ឋសភា តាមបណ្តោយផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញមានផ្សែងខ្មៅ លាយអណ្តាតភ្លើង បានហុយចេញពីចំណុចគ្លីនិកកែសម្ជស្សខាងលើ បង្កឱ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិក រត់ចេញមកក្រៅ។ ភ្លាមៗ ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ច មូលដ្ឋាន ដើម្បីបន្តទាក់ទងទៅមន្ត្រីជំនាញពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកជួយអន្តរាគមន៍ពន្លត់ ។

អគ្គិភ័យនេះ បានបង្កការខូចខាតស្លាកយីហោ មួយផ្នែកតូច តែមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសឡើយ។ ក្នុងនោះ រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងរថយន្តជំនួយទីក្រុងកោះពេជ្រ មកដល់ទីតាំង ចំនួន៥គ្រឿង និងប្រើប្រាស់ទឹកបាញ់ពន្លត់ អស់ចំនួន១គ្រឿង ធ្វើឱ្យភ្លើងបានរលត់ទាំងស្រុង។ ចំពោះមូលហេតុ សង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនី បង្កឱ្យកើតជាអគ្គិភ័យ៕

RELATED ARTICLES