Thursday, March 6, 2025
Homeព័ត៌មានជាតិបោក​ម៉ូតូ​បឭ​ពីខេត្ត​កំពង់ស្ពឺ គេច​ខ្លួន​បាត់១​សប្តាហ៍ ម្ចាស់​ប្រទះ​ឃើញ​មុខ​នៅ​ភ្នំ​ពេញ ឃាត់​ខ្លួន​ចូល​ប៉ុស្តិ៍

បោក​ម៉ូតូ​បឭ​ពីខេត្ត​កំពង់ស្ពឺ គេច​ខ្លួន​បាត់១​សប្តាហ៍ ម្ចាស់​ប្រទះ​ឃើញ​មុខ​នៅ​ភ្នំ​ពេញ ឃាត់​ខ្លួន​ចូល​ប៉ុស្តិ៍

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយភរិយា បន្ទាប់ពីឆបោកយកម៉ូតូពី កម្មករសំណង់ធ្វើការងារជាមួយ គ្នា តាំងពីខេត្តកំពង់ស្ពឺ ហើយគេចខ្លួនបាត់អស់រយៈពេល១សប្តាហ៍ ស្រាប់តែម្ចាស់ម៉ូតូប្រទះឃើញមុខ កំពុងធ្វើដំណើរតាមមូ៉តូឌុប តាមផ្លូវវេងស្រេង មុខផ្សារណាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោម ចៅ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៧ ម្ចាស់ស្រែក ត្រូវបាន កម្លាំងប្រជកាេពារសង្កាត់ ជួយចាប់ឃាត់ខ្លួន នាំចូលប៉ុស្តិ៍ចោមចៅ ដើម្បីនិយាតដោះស្រាយគ្នា ។

បុរសដែលជាជនសង្ស័យឆបោកម៉ូតូ ឈ្មោះ នឹម វណ្ណាថា  អាយុ៤០ឆ្នាំ មុខរបរកម្មករសំណង់ មាន ប្រពន្ធឈ្មោះ ម៉ា លី អាយុ៣៤ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិរកាធំ សង្កាត់អង្គសេរី ក្រុង ច្បារមន ខេត្តកំពង់ស្ពឺ ។ ចំណែកម្ចាស់មូ៉តូ ជាជនរងគ្រោះ មានឈ្មោះ  វ៉ាន់រ៉ា បុ៊នឡេង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិត្រពាំងពោធិ៍ ឃុំ ត្រពាំងល្វា ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ។ រីឯមូ៉តូដែលជនសង្ស័យ ឆបោកយកទៅបាត់នោះ ម៉ាកហ៧ងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CU-4158 ។

តាមសម្តីម្ចាស់ម៉ូតូបានឲ្យដឹងដា ខ្លួនន៨ងជនសង្ស័យ ជមន៧ស្សស្គាល់គ្នា ជាកម្មករសំណង់រួម ការងារជាមួយគ្នា នៅផ្សារត្រពាំងក្រឡឹង ឃុំគិរីវ័ន ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ជនរងគ្រោះបន្តទៀត ថា កលព៏ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៧ កន្លងមក ខណៈដែលកំពុងធ្វើការងារ ស្រាប់តែជនសង្ស័យ ឈ្មោះ នឹម វណ្ណាថា បានសុំខ្ចីម៉ូតូរបស់ខ្លួន ជិះចេញក្រៅមួយភ្លែត បែជាបាត់រហូត ទូរស័ព្ទក៏ចុចលែង ចូល អស់សង្ឃឹមនឹងវិលវិញ ដឹងថបាញ់បោកជនសង្ស័យហើយ ក៏រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ គិរីវ័ន ផងដែរ ហើយខ្លួនជាម្ចាស់ មិនអស់ចិត្ត បន្តតាមស្វែងរក អស់រយៈពេល១សប្តាហ៍ ដើរតាមស្វែងរក ក្នុងក្រុងភ្នំពេញ  ទីបំផុតនៅវេលាម៉ោង៨ព្រឹកថ្ងៃទី២២ ខែមិនានេះ ស្រាប់តែប្រទះឃើញ ជនសង្ស័យ២ នាក់ប្តីប្របន្ធ កំពុងធ្វើដំណើរតាមម៉ូតូឌុប លើកំណាត់ផ្លូវវេងស្រេង មុខផ្សារកាណាឌីយ៉ា ស្រែកផ្អើល អ្នកជិតខាង ស្របពេលដែលកម្លាំងប្រជាការពារសង្កាត់ ល្បាតក្នុងមូលដ្ឋានបានជួយចាប់ឃាត់ នាំទៅចូលប៉ុស្តិ៍ចោមចៅ ជាបណ្តោះអាសន្ន ។

វត្តមាន ជនសង្ស័យនិងជនរងគ្រោះនៅប៉ុស្តិ៍នគរបាល ជនរងគ្រោះទាមទារយកតែមូ៉តូរបស់ខ្លួន ឬតម្លៃប្រហាក់ប្រហែល ដែលខ្លួនទទួលយកបាន ជាថ្នូរនឹងដកពាក្យបណ្តឹង ដែលខ្លួនប្តឹង កាលពីថ្ងៃទី១៥ ខែមិនា កន្លងមកនៅឯខាងខេត្តកំពង់ស្ពឺ ។ តែទោះជាយ៉ាងណាក៏ដោយ ជនសង្ស័យ សុំសងជាទឹកប្រាក់ចំនួន១៥០០ដុល្លា ដើម្បីឲ្យជនរងគ្រោះដកពាក្យបណ្តឹងវិញ ។

ចំណែកនគរបាលបុ៉ស្តិ៍ចោមចៅវិញ បានឲ្យដឹងថា ទោះជភាគីសងខាងត្រូវរូ៉វគ្នាក៏ដោយ រងចាំសមត្ថកិច្ចខាងខេត្តកំពង់ស្ពឺ ដែលជនរងគ្រោះបានប្តឹងកន្លងមក មកដល់សិន រាល់សំណងបញ្ចប់រឿង ឬឃាត់ខ្លួនយ៉ាងណានោះ អាស្រ័យទៅលើ នគរបាលខាងខេត្តកំពង់ស្ពឺវិញទេ ជនសង្ស័យន៨ងជនរងគ្រោះ គ្រាន់តែសំចតជាបណ្តោះអាសន្ននៅប៉ុស្តិ៍ចោមចៅ តែប៉ុណ្ណោះ ៕

RELATED ARTICLES