Thursday, March 6, 2025
Homeព័ត៌មានជាតិប្រពន្ធ​រវល់​ទៅ​ផ្សារ លប​ឡើង​លើ​ផ្ទះ​ស្ទាប​អង្អែល​ប្រដាប់​ភេទ​នារី​ជា​កូន​ឈ្នួល

ប្រពន្ធ​រវល់​ទៅ​ផ្សារ លប​ឡើង​លើ​ផ្ទះ​ស្ទាប​អង្អែល​ប្រដាប់​ភេទ​នារី​ជា​កូន​ឈ្នួល

ភ្នំពេញ ៖ បុរសម្នាក់មានប្រពន្ធមានទាំងកូន៣នាក់ទៅហើយ ខណៈដែលប្រពន្ធមិននៅផ្ទះដោយជាប់រវល់ ទៅផ្សាររកទិញឥវ៉ាន់សម្រាប់លក់បាយ កាហ្វេ បានឱកាសស្ងាត់ល្អ កូនៗទាំង៣ដេកលក់អស់ បានដៃប្រុសព្រានចរណៃ លបឡើងលើផ្ទះ ចូលចាប់ពោបឱប ស្ទាបអង្អែលប្រដាប់ភេទ កេរ្តិ៍ខ្នាស់នារីជាកូនឈ្នួល ក្នុងបន្ទប់ ម្តងជា២ដង ម៨នអស់ចិត្ត រហូតប្រពន្ធទូរស័ព្ទមក ទើបថៅកែ បញ្ឈប់សកម្មភាព រត់ចុះមកដីវិញ ធ្វើឲ្យនាងខឹង ខំប្រាប់ចៅហ្វាយស្រី បែជាហារស្តីជេរប្រមាថនាងរងគ្រោះទីវិញ កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជនល្មើស ក្នុងភូមិតាជេត សង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យ ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួនជនបង្ក កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៧នេះ ។

ក្មេងស្រីរងគ្រោះមានឈ្មោះ ហួយ ណាវី អាយុ១៧ឆ្នាំ មុខរបរជាអ្នកបម្រើការងារនៅផ្ទះកើតហេតុ ទើបមកស្នាក់នៅបាន៣ថ្ងៃ មានស្រុកកំណើតភូមិល្វា ឃុំ គ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ នារីរងគ្រោះ មានឪពុកម្តាយ ជាកសិករ រស់នៅឯស្រុកកំណើត មាន

បងប្អូនចំនួន៤នាក់ ប្រុស២នាក់ ស្រី២នាក់ នារីរងគ្រោះ ជាកូនទី២ ។

ចំណែកបុរសជាប់ចោទ ជាចៅហ្វាយនាយ មានឈ្មោះ ថៃ សិទ្ធ អាយុ៤០ឆ្នាំ មុខរបរ ថៅកែលក់បាយ កាហ្វេ ក្នុងភូមិខាងលើ មានប្រពន្ធឈ្មោះ ឯល ធា អាយុ៣៦ឆ្នាំ មុខរបរ លក់ដូរដូចគ្នា មានកូនប្រុសចំនួន៣នាក់ ក្នុងបន្ទុក ។

ព័ត៌មានលម្អិតសូមមើលលើទំព័រកាសែត នគរធំ

RELATED ARTICLES