មហារីកមាត់ស្បូន ត្រូវបានចាត់ទុកថា ជាជំងឺដ៏អាក្រក់មួយ ដែលកើតឡើងញឹកញាប់ចំពោះស្ត្រី។ ទម្រាំដឹងថា ខ្លួនឯងកើតមហារីកមាត់ស្បូន ស្ត្រីជាច្រើនឈានដល់ដំណាក់កាលរាលដាលខ្លាំងទៅហើយ មិនអាចព្យាបាលបាន។ ប៉ុន្តែ បើដឹងទាន់ពេល ជំងឺនេះអាចព្យាបាលឱ្យជាសះស្បើយបាន។
មហារីកមាត់ស្បូន ក្នុងរយៈដំបូង មិនមានអាការអ្វីនោះទេ។ ប៉ុន្តែ ស្ត្រីអាចសង្កេតបាននូវចំណុចខាងក្រោម ដូចជា
១-ធ្លាក់សខុសប្រក្រតី ដែលអាចមានក្លិនស្អុយ និងមានពណ៌ត្នោតចាស់។
២-រដូវមកមិនប្រក្រតី ពេលខ្លះអាចមករអាក់រអួល ឬពេលខ្លះអាចមកយូរជាងធម្មតា។
៣-មានឈាមចេញតាមទ្វារមាស ដែលឈាមនោះមិនមែនជាឈាមរដូវឡើយ។
៤-មានអារម្មណ៍ឈឺ និងចេញឈាមមុននិងក្រោយពេលរួមភេទ។
៥-មានឈាមក្រោយពិនិត្យស្បូន ឬលូកលាងក្នុងទ្វារមាស។
៦-ស្ថិតក្នុងវ័យអស់រដូវ តែមានឈាមស្រដៀងរដូវ។
៧-ល្ហិតល្ហៃ និងឧស្សាហ៍ងងឹតមុខ។
៨-ធុញអាហារ និងស្រកទម្ងន់។
៩-ឈឺពោះផ្នែកខាងក្រោម ឬត្រគាក ដោយសារមេរោគមហារីករាលដាលទៅសង្កត់សរសៃប្រសាទ។
១០-បើជំងឺមហារីកស្ថិតក្នុងដំណាក់កាលរាលដាលនោះ វានឹងរាលដាលដល់អវយវៈផ្សេងៗទៀត ធ្វើឱ្យមានបញ្ហាផ្សេងៗដូចជា ឈឺខ្នង ហើមជើង ឬបន្ទោបង់ចេញឈាម ជាដើម ៕