ការដែលអ្នកមាន បំណងចង់ឲ្យនរណាម្នាក់ នឹកគិតដល់ខ្លួន តាមដែលអារម្មណ៍ អ្នកគិតចំពោះពួកគេគឺជា រឿង ធម្មតានិងទូទៅ។ដើម្បីសម្រេច កិច្ចការនេះបានដោយ ពុំមានការលះបង់សេចក្តីថ្លៃថ្នូរ របស់អ្នកនោះ គឺអ្នកចាំបាច់ ត្រូវអនុវត្តនូវកិច្ចការ ដែល អាចទទួលយក បាននិងការទប់អារម្មណ៍ បេះដូងរបស់ ខ្លួនមួយចំនួន។ចូររក្សាផ្លូវ ចិត្តរបស់អ្នកក្នុង មធ្យោបាយ ដ៏ប្រសើរបំផុត ដើម្បីធ្វើឲ្យអ្នកណា ម្នាក់នឹកអ្នក។
១-ការអវត្តមាននឹងធ្វើឲ្យបេះដូងឡើងកំដៅនូវក្តីស្រលាញ់កាន់តែខ្លាំង
ថ្វីត្បិតតែចំណុចនេះ គឺជាការយល់ឃើញដ៏ ចាស់កំរិលក្តីតែ វាក៏ជាការពិតដែរ។តាមការសិក្សាស្រាវជ្រាវ មួយពីចិត្តវិទូ លោក Crystal Jiang និង Jeffrey T. Hancock បានរកឃើញថា គូស្នេហ៍ដែលមានទំនាក់ទំនង យូរអង្វែងគឺមានភាពស្និទ្ធស្នាល គ្នាកាន់តែល្អជាង អ្នកដែលជាញាតិសន្តាន ជិតស្និទ្ធទៅទៀត។កត្តានេះក៏អាចរាប់ ថាជាការធ្វើឲ្យអ្នកណាម្នាក់ នឹកដល់អ្នកផងដែរ។តាមរយៈការផ្តល់ឱកាសនៃការ ស្ថិតនៅឃ្លាតពីគ្នា ជាមួយនិងមនុស្សដែល អ្នកស្រលាញ់ គឺអ្នកកំពុងតែបង្ហាញថាអ្នកគោរពរាប់អាន និងគោរពតាមការ សម្រេចចិត្តរបស់គាត់។ហេតុដូច្នេះគឺការតស៊ូបង្ខំចិត្តវាយ អត្ថបទផ្ញើសារឬតេ ទូរស័ព្ទជា រៀងរាល់ថ្ងៃ ឬជារៀងរាល់ម៉ោងបើទុកជា ពេលបែកបាក់គ្នា យ៉ាងណាក្តី។
២-ការបន្សល់ទុកនូវចំណែកមួយនៃស្រមោលតាមប្រាណរបស់អ្នក
ប្រសិនជាអ្នកមាន ឱកាសមុននិងពេលបែកបាក់គ្នា ឬឃ្លាតឆ្ងាយពីគ្នា ចូរព្យាយាមបន្សល់ទុករបស់ អនុស្សវរីយ៍តូចមួយបើដូចជាស្រមោលអ្នកអន្ទោល តាមប្រាណមនុស្សម្នាក់នោះ ដូច្នោះដែរ។ដូចជាខ្សែក ទឹកអប់ ចិញ្ជៀនជាដើម គឺជាសញ្ញាមួយដែលធ្វើឲ្យអារម្មណ៍ របស់ នាងនឹកគិតឃើញដល់អ្នកខណៈពេល មនុស្សម្នាក់នោះ ប្រើប្រាស់វា៕