Thursday, March 6, 2025
Homeព័ត៌មានជាតិចាប់​បាន​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​២​នាក់ ជាគូស្នហ៍

ចាប់​បាន​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​២​នាក់ ជាគូស្នហ៍

​ភ្នំពេញ ៖ កម្លាំងអធិការដ្ឋានខណ្ឌឬស្សីកែវចុះបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀនដឹងខ្លួន មុនបាន​លោត​ចុះក្នុង​ប្រឡាយទឹកស្អុយបាត់ បែរជាឃាត់បានគូស្នេហ៍មួយគូកំពុងតែ​ប្រើប្រាស់គ្រឿងញៀនយកទៅសួរនាំ ​កាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧តាមបណ្តោយផ្លូវបេតុងប្រឡាយ នៅចំណុចផ្ទះ603B ស្ថិតនៅក្រុមទី៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។

ជនសង្ស័យទី១មានឈ្មោះ ឃៀង សុវណ្ណរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិផ្សារលិច សង្កាត់ព្រែកភ្នៅ ខណ្ឌព្រែកព្នៅ ​ជនសង្ស័យទី២មានឈ្មោះ ឡាយ សុជាតា ភេទស្រី អាយុ១៧ឆ្នាំ ​មុខរបរជាសិស្ស ស្នាក់នៅផ្ទះជួល សង្កាត់បឹង
សាឡាង ខណ្ឌទួលគោក។

តាមប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុកម្លាំងអធិការដ្ឋានខណ្ឌឬស្សីកែវបានចុះបង្ក្រាបទីតាំងជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅភូមិឡកំបោរសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ឃាត់បាននារីម្នាក់រួមនិងងបុរសម្នាក់ជាគូស្នេហ៍និងគ្នាជាអ្នកប្រើប្រាស់គ្រឿងញៀននិងដកហូតបានសម្ភារៈប្រើប្រាស់មួយចំនួន ចំនែកឯមេក្លោងជួញដូរថ្នាំញៀន​វិញបានដឹងខ្លួនទាន់​រត់គេចខ្លួនចុះទៅលោតទឹកប្រឡាយបាត់ ធ្វើអោយសមត្ថកិច្ចលោតចុះទៅតាមចាប់ដែរប៉ុន្តែរកមិនឃើញ។

ក្រោយពេលកើតហេតុជនសង្ស័យទាំង២នាក់ត្រូវជាគូរស្នេហ៍នឹងគ្នាត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនីតិវិធី ៕ ឥន សាន់ស៊ីដេត

RELATED ARTICLES