Thursday, March 6, 2025
Homeព័ត៌មានជាតិខឹង​ម្តាយ​អត់​ឲ្យ​លុយ​ចាយ រត់​ចេញ​ពី​ផ្ទះ

ខឹង​ម្តាយ​អត់​ឲ្យ​លុយ​ចាយ រត់​ចេញ​ពី​ផ្ទះ

ភ្នំពេញ ៖ នារីម្នាក់ដោយសារតែខឹងម្តាយអត់ឲ្យលុយចាយបានរត់ចេញពីផ្ទះរយៈពេល ៨ឆ្នាំរស់នៅ​ផ្ញើរខ្លួនជាមួយមិត្តភក្កិ​បានចាញ់បោកបុរសម្នាក់តាមទូរសព្ទ័យកទៅបង្ខាំង ក្នុងផ្ទះសំណាក់ បាន២យប់បានជិះម៉ូតូទៅច្រៀងខារ៉ាអូខេដល់គល់ស្ពានអាកាសស្ទឹងមាន ជ័យបានលោតចុះពីលើម៉ូតូឲ្យ​សមត្ថកិច្ចជួយអន្តរាគមន៍ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២រំលងអធ្រាត្រឈានចូលថ្ងៃទី ២៣ ខែមិនា ឆ្នាំ២០១៧ ត្រង់ចំនុចក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

នារីរងគ្រោះមានឈ្មោះ កង ទី ហៅនីតា ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិក្ដីតាកុយ ឃុំវាលស្បូវ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានរៀបរាប់ទាំងទឹកភ្នែក​អោយដឹងថារូបនាងបានចាកចេញពីផ្ទះតាំងតែពីឆ្នាំ២០០៩មក ម្លេះគិតរហូតមកដល់បច្ចុប្បន្នរយៈពេល៨ឆ្នាំហើយ ដោយសារតែខឹងម្ដាយរបស់នាងធ្វើបាបមិនឲ្យប្រាក់ចាយ។ បន្ទាប់ពីចាកចេញពីផ្ទះមក​នាងបានទៅជួលផ្ទះស្នាក់នៅម្ដុំផ្សារសូរិយាការរស់នៅរបស់​នាងមិនបានទៅធ្វើការងារអ្វី ទេគឺរស់នៅពឹងផ្អែកទៅលើការសុំប្រាក់ពីមិត្តភក្ដិរបស់នាងយកមកចាយវាយ ព្រោះ​ពីមុននាងធ្លាប់អោយលុយមិត្តភក្កិចាយដែរ ។ លុះក្រោយមកនាងបានស្គាល់បុរសម្នាក់ នៅក្រៅប្រទេសតាមរយះបណ្ដាញសង្គមនិង​បានទាក់ទងគ្នាហើយ​បុរសនោះបាន​ផ្ញើរលុយអោយនាងសំរាប់ដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ។

នារីខាងលើបានបន្តទៀតថា បន្ទាប់ពីទាក់ទងគ្នាបានរយៈកន្លងមកនាងដឹងថាបុរសនោះ មានប្រពន្ធកូនហើយ​ នាងក៍ផ្ដាច់ទំនាក់ទនងជាមួយបុរសម្នាក់នោះ។ ចាប់តាំងពីពេល នោះមកមិត្តភក្តិដែលធ្លាប់ជួយផ្ដល់លុយ​​កាក់អោយចាយ ​ក៏ឈប់ទាក់ទងជាមួយនាងដែរ ដែលជាហេតុធ្វើអោយនាងមិនដឹងទៅពឹងពាក់អ្នកណា។ ​មុនថ្ងៃកើតហេតុពីរថ្ងៃនាងបា​នស្គាល់បុរសម្នាក់ឈ្មោះម៉ាប់តាមរយៈទូរសព្ទ័ហើយឈ្មោះម៉ាប់នោះបាននិយាយលួងលោមនាងអោយនាងមកស្នាក់នៅជាមួយគេដោយគេជាអ្នករាប់រងចិញ្ចឹម​នាង ។ ដោយ​សារខ្លួនឯងទាល់ច្រក​មិនដឹងទៅពឹងពាក់អ្នកណាផងនោះនាងក៍សម្រេចចិត្តទៅ ស្នាក់នៅជាមួយឈ្មោះម៉ាប់ នៅក្នុងផ្ទះសំណាក់យីហោ សម្បត្តិផល ស្ថិតនៅសង្កាត់ទឹក ល្អក់ទី២ ខណ្ឌទួលគោក គឺស្នាក់នៅបានពីរថ្ងៃគឺពេលដែលទៅស្នាក់នៅជាមួយឃើញមាន មនុស្ស ស្រីប្រុសចេញចូលគួរឲ្យសង្ស័យ ម្យ៉ាងឈ្មោះម៉ាប់មានគំនិតអាក្រក់លើនាង ទើបនាង​ព្យាមយាមរត់ចេញពីផ្ទះសំណាក់នោះ តែគ្មានឪកាស ។

ប្រភពដដែលបានបន្តទៀតថា នៅយប់ទីពីរដែលជាយប់កើតហេតុរូបនាងបានប្រាប់ឈ្មោះ ម៉ាប់ថាចង់ទៅច្រៀងខារ៉ាអូខេ ក៏ត្រូវឈ្មោះម៉ាប់និងមិត្តភក្កិរបស់គេជាច្រើននាក់ទៀតបាន ជិះម៉ូតូ៣ទៅ៤គ្រឿងទៀតមកដល់ក្បែរស្ពានអាកាសស្ទឹងមានជ័យនារីរងគ្រោះបានលោត ចុះពីលើម៉ូតូរត់ទៅរកនគរបាលគោលដៅស្ពានអាកាសស្ទឹងមានជ័យជួយអន្តរាគមន៍ ចំណែកឈ្មោះម៉ាប់និងបក្សពួកបានរត់គេចខ្លួនបាត់អស់ ។

​ក្រោយកើតហេតុសមត្ថកិច្ចបាន​ទាក់ទងទៅខាងប៉ុស៍វិទ្យុអោយមកទទួលរូ​បនាងយកទៅសំរាកនៅនៅកន្លែងនោះ៕ ​សោលវណ្ណៈ

RELATED ARTICLES