Thursday, March 6, 2025
Homeព័ត៌មានជាតិឃាត់​ជន​សង្ស័យ​២​នាក់ គាស់​ផ្ទះ​លួច​ម៉ូតូ

ឃាត់​ជន​សង្ស័យ​២​នាក់ គាស់​ផ្ទះ​លួច​ម៉ូតូ

ភ្នំពេញ : សមត្ថកិច្ចឃាត់ខ្លួនបុរសជនសង្ស័យ២នាក់ពាក់ព័ន្ធករណីគាស់ផ្ទះយកមូ៉តូកន្លងផុត១៨ ថ្ងៃត្រូវម្ចាស់ប្រទះឃើញកំពង់ជិះយកទៅជួសជុលហើយរត់ទៅប្ដឹងសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ខ្លួន កាលវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២២ ខែ មីនា ឆ្នាំ ២០១៧នៅចំណុចផ្លូវ២៧១ សង្កាត់បឹងសាឡា ខណ្ឌទួលគោក រាជធានីភ្នំពេញហើយយកទៅសាកសួរនាំនៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ។

ជនសង្ស័យទី១មានឈ្មោះ ម៉ាន សារេ៉ត ភេទប្រុស អាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់ នៅបន្ទប់ជួល តាមផ្លូវលំ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញជន សង្ស័យទី២មានឈ្មោះ សយ សុផល ភេទប្រុស អាយុ៣២ឆ្នាំមុខរបរជាងជួសជុលទូរស័ព្ទ ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញដោយចោទពីបទលួចមានសា្ថន ទម្ងន់ទោសគាស់ផ្ទះទំលុះទំលាយ ។

លោក ហួរ ម៉េងវ៉ាង អធិការរងទទួលផ្នែកយុត្តិធម៍ខណ្ឌមានជ័យបានប្រាប់ថាដោយមុនធ្វើការឃាត់ខ្លួន ជនសង្ស័យ២នាក់ដោយសារបុរសជនរងគ្រោះមានឈ្មោះ សុខា ណារិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរមន្រ្តីយោធា ស្នាក់នៅផ្ទះលេខ០៩ តាមផ្លូវលំ ក្រុម៣ ស្ថិតនៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានមកប្ដឹងសមត្ថកិច្ចនគរបាលបុ៉ស្តិ៍នំរបាលសង្កាត់ទំពុនថាជួយអន្ត រាគមន៍ឃាត់ជនសង្ស័យ២នាក់បានគាស់ផ្ទះលេខ០៩ តាមផ្លូវលំ ក្រុម៣ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុនរបស់គាត់កាលវេលាម៉ោង២និង០០នាទីរំលងអាធ្រាត្រតាំងពីថ្ងៃទី០៤ ខែ មីនា ឆ្នាំ ២០១៧ដោយមុនទាន់បានដាក់ពាក្យបណ្ដឹងដោយរវល់ធ្វើការហើយនៅព្រឹកនេះគាត់បានឃើញជនសង្ស័យ២នាក់ជិះមូ៉តូគាត់យកទៅជួសជុលនៅកន្លែងជាងទើបរត់មកប្ដឹងសមត្ថកិច្ចតែម្ដងក្រោយមកដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌនិងនាំជនរងគ្រោះចុះទៅកន្លែងជាងជួសជុលមូ៉តូហើយក៏ធ្វើការឃាត់ខ្លួនបុរស២នាក់និងដកហូតមូ៉តូចំនួន១គ្រឿងរបស់រងគ្រោះម៉ាកKAWASAKI D-TRUCKERពណ៍សលាយ ខៀវពាក់ផ្លាកលេខភ្នំពេញ១CY ៦៧៩៩យកមកសាកសួរនាំនៅអធិការដ្ឋានគរបាលខណ្ឌដើម្បី រកបក្សពួកផ្សេងទៀត ។

លោកអធិការរងបន្តទៀតថាក្រោយពីសាកសួរនាំហើយជនសង្ស័យបានសារភាពខ្លួនសព្វថ្ងៃស្នាកលនៅផ្ទះសំណាក់ហេង វេងស្រេងតាមផ្លូវ៣៧១ ស្ថិតនៅភូមិក្បាលទំនប់២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យក្រោយមកឆ្លងយោបល់លោកអធិការដ្ឋាននគរបាលខណ្ឌដើម្បីអនុញ្ញាតចុះទៅឆែកឆេរផ្ទះសំណាក់កន្លែងជនសង្ស័យស្នាក់នៅក្រែងរកឃើញវត្ថុតាងអ្វីផ្សេងទៀតហើយក៏មានការដឹកនាំពីលោក ឌីរ័ត្នខេមរុណអភិបាលរងខណ្ឌមានជ័យសហការជាមួយមេភូមិចុះទៅផ្ទះសំណាក់បន្ទប់ លេខ៣០១ជាន់ទី៣ក៏រកឃើញឧបករជក់មួយចំនួនធំហើយក្រោយពីធ្វើការឆែកឆេរគ្មានដកហូតវត្ថុតាងអ្វីក្រៅពីឧបករណ៍ជក់របស់ជនសង្ស័យទេក្រោយមកលោកអភិបាលរងខណ្ឌក៏ធ្វើការណែនាំថៅកែស្រីម្ចាស់ផ្ទះសំណាក់មុននិងអោយជនណាស្នាក់នៅត្រូវតែយកប័ណ្ណសំគាល់ខ្លួនតែបើលក្ខណ:ក្មេងស្ទាវមើលគួរអោយសង្ស័យត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានផងលើនេះមិនបិទបន្ទប់របស់ជនសង្ស័យស្នាក់នៅទេដោយសារម្ចាស់ផ្ទះសំណាក់បានសហការជាមួយអាជ្ញាធរដើមុបីបើកបន្ទប់ឆែរឆេរត្រួតពិនិត្យរួចធ្វើកំណត់ចប់ក៏នាំជនសង្ស័យទៅអធិការខណ្ឌដើម្បីកសាងសំណុំរឿងបញ្ជូលទៅតុការពីបទលួចមានស្ថានទម្ងន់ទោសដោយគាស់សោផ្ទះទំលុះទំលាយខូចខាតទ្វានិងសោផ្ទះហើយចំណែកម៉ូតូបានប្រគល់អោយបុរសជនរងគ្រោះបន្ទាប់ពីមានឯកសារពាក់ព័ន្ធម៉ូតូ៕

RELATED ARTICLES