ភ្នំពេញ ៖ យុវជនម្នាក់ ក្រោយទំនេរពីការងារជាកម្មករសំណង់ ដើរចូលទៅផ្ទះអ្នកភូមិដែលម្ចាស់ ចាក់សោទុកចោល តែត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញទាន់ស្មានតែចោរ ប៉ុនប៉ងចូលលួច ទ្រព្យសម្បត្តិ ដោយសារផ្ទះខាងលើ កើតមានបទល្មើសចោរចូលលួចទ្រព្យសម្បត្តិជាញឹកញាប់ សង្ស័យស្រែកផ្អើលនាំគ្នាព័ទ្ធចាប់ខ្លួនបានប្រគល់ឲ្យប៉ូលីសធ្វើការអប់រំ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះមួយកន្លែង ម្ចាស់ចាក់សោទុកចោល ក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ ។
យុវជនខាងលើមានឈ្មោះ យឹម ចាន់ណា ហៅអាខ្មៅ អាយុ២៦ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ ក្បែរភូមិកើតហេតុ ។
តាមប្រជាការពារភូមិបានឲ្យដឹងថា មុនកើតហេតុ យុវជនខាងលើ បន្ទាប់ទំនេរពីការងារសំណង់ បានដើរចូលទៅក្នុងផ្ទះ ម្ចាស់បិទទ្វារទុកចោលនៅក្នុងភូមិកើតហេតុខាងលើ ខណៈពេលនោះ ត្រូវបានបងប្អូនប្រជាពលរដ្ឋក្បែរខាងក្រឡេកឃើញទាន់ ក៏ដោយសារផ្ទះមួយនេះឧស្សាហ៍ មានជន សង្ស័យចូលធ្វើសកម្មភាពលួចទ្រព្យសម្បត្តិជាញឹកញាប់ ឃើញដូច្នោះ សង្ស័យស្មានតែ ជាចោរប៉ុន ប៉ងចូលលួចរបស់របរទៀតហើយ ស្រែកផ្អើល នាំគ្នាព័ទ្ធចាប់បាន រួចប្រគល់ឲ្យប៉ូលីសតែម្តង ។
តាមប្រជាពលរដ្ឋរស់នៅក្បែរខាង កន្លែងកើតហេតុបានឲ្យដឹងថា ផ្ទះខាងលើ ឧស្សាហ៍កើតមាន ចោរចូលលួចទ្រព្យសម្បត្តិ ជាញឹកញាប់ដោយសារ គ្មាមនុស្ស ម្ចាស់នៅមើលថែឡើយ ស្របពេល ដែលឃើញយុវជនខាងលើ ចូលទៅក្នុងផ្ទះ កើតហេតុ បានដោយសារ មានកូនសោដែរតែមិនបានកឹប ទើបបើកទ្វារចូលដល់ក្នុងដោយសុវត្តិភាព សង្ស័យ នាំគ្នាស្រែកចាប់បានភ្លាមៗប្រគល់ឲ្យ ប៉ូលីសតែ ម្តង ។ តែបើតាមប្រភពដោយឡែកមួយទៀត បានបង្ហើបប្រាប់ឲ្យដឹងថា យុវជនខាងលើ កន្លងមក ក៏ជាមនុស្សនៅក្នុងក្រុមអ្នកសេពគ្រឿងញៀន ដើរលួចទ្រព្យសម្បត្តិអ្នកភូមិដែរ តែមិនដែលចាប់ឃាត់ ខ្លួនបាន មកដល់ថ្ងៃនេះ សង្ស័យតែចូលផ្ទះគេបុ៉នប៉ងលួច របស់របរ តែអ្នកភូមិឃើញទាន់ មិនទាន់លួច យកអ្វីបានផង ចាប់ខ្លួនតែម្តង ។
តាមសម្តីយុវជនខាងលើវិញ បានឲ្យដឹងថា ខ្លួនមិនមាមានចេតនា ចូលផ្ទះខាងលើ លួចទ្រព្យសម្បត្តិ នោះទេ បន្ទាប់ពីទំនេរ ឃើញផ្ទះខាងលើ ពុំមានចាក់សោ គ្រាន់រែថ្ពក់សោ ហើយក៏គ្នានអ្នកណា ម្ចាស់ ណានៅដែរ ទើបខ្លួនដើរចូលបំណងចូលទៅដេកក្នុងផ្ទះខាងលើនេះ ក៏ត្រូវបាន កម្លាំងប្រជាការពារ ប្រជាពលរដ្ឋព័ទ្ធចាប់តែម្តង ។
យុវជនខាងលើក្រោយពីចាប់ឃាត់ខ្លួនបាន នាំយកទៅសាកសួរ នឹងធ្វើការអប់រំនៅប៉ុស្តិ៍កំបូល ជាមុនសិន និងអនុញាតិឲ្យវិលត្រឡប់ទៅផ្ទះវិញ ៕