Wednesday, March 18, 2026
Homeសង្គម និងជីវិតគ្រូពេទ្យរូបស្រស់ ជំងឺសន្លាក់ផ្តាច់ជីវិត

គ្រូពេទ្យរូបស្រស់ ជំងឺសន្លាក់ផ្តាច់ជីវិត

ខេត្តបាត់ដំបង ៖ អ្នកគ្រូពេទ្យរូបស្រស់ មួយរូប បានកើតមានជំងឺសន្លាក់រ៉ាំរ៉ៃ ជិត២០ឆ្នាំមកហើយ ដោយព្យា យាមតស៊ូប្រឆាំងនឹងជំងឺនេះ រហូតដល់ទីបញ្ចប់ លែងអាចទ្រាំទ្រនឹងស្ថានភាពជំងឺបាន ក៏ត្រូវជំងឺប្រចាំកាយមួយនេះ ផ្តាច់ជីវិត ចាកចោលក្រុមគ្រួសារ ដោយគ្មានថ្ងៃវិលត្រឡប់។

អ្នកគ្រូពេទ្យរូបស្រស់ មានឈ្មោះ សារ៉េត វីយ៉ា អាយុ៣២ឆ្នាំ មុខរបរគ្រូពេទ្យ មានលំនៅ ភូមិព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានទទួលមរណភាព កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។

តាមប្រភពប្អូនស្រីបង្កើតរបស់អ្នកគ្រូពេទ្យ សារ៉េត វីយ៉ា ឈ្មោះសារ៉េត មុនីស្រីរ័ត្ន បានឲ្យដឹងថា លោកស្រីវេជ្ជបណ្ឌិត សារ៉េត វីយ៉ា បានទទួលមរណភាពក្នុងជន្មាយុ ៣២ឆ្នាំ នៅម៉ោង១០ៈ២០នាទីយប់ ថ្ងៃព្រហស្បតិ៍ទី១២ ខែមីនា ឆ្នាំ២០២៦ ដោយរោគាពាធ (សន្លាក់) ។

នៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ប្អូនស្រីរបស់អ្នកគ្រូពេទ្យ សារ៉េត វីយ៉ា បានបង្ហោះរូបថត អនុស្សាវរីយ៍ជា មួយបងស្រីរបស់ខ្លួន កាលនៅមានជីវិត ដោយរៀបរាប់ថា “ចែធំ ថ្ងៃនេះថ្ងៃកំណើតចែ មិនគួរសោះ ក៏ជាថ្ងៃដែលចែ លាប៉ាម៉ាក់ បងប្អូន កូនក្មួយ ញាតិមិត្ត ទៅរហូត គ្មានថ្ងៃត្រឡប់។ គ្រប់យ៉ាងហាក់នៅថ្មីៗ អូននៅតែទទួលយកមិនទាន់បានទេថា ចែ ទៅកន្លែងដែលយើងមិនអាចជួបគ្នាទៀត មានជួប មានបែក តែអូននៅតែមិនចង់បាត់បង់ មិនចង់ជួបអារម្មណ៍បាត់បង់បែបនេះទេ Happy birthday ចែធំ លាហើយចែធំ លាគ្មានថ្ងៃត្រឡប់…”។

ប្អូនស្រីអ្នកគ្រូពេទ្យ បន្តថាថា “មិនដឹងនិយាយពីណាទៅណាមុនទេ ដឹងត្រឹមតែអួលណែនអស់ហើយ ចែធំ ដឹងទេ ម៉ាក់ប៉ា បងប្អូន កូន អ៊ំពូមីងយើង អាណិតស្រណោះចែ គ្រប់គ្នា ចែកើតជាតិណាៗ មានសុខភាពល្អ មាន បុណ្យវាសនាខ្ពង់ខ្ពស់ មានសំណាង កើតក្នុងត្រកូលល្អ មានគ្រួសារល្អ សមប្រកប និងជីវិតគូ កុំអភ័ព្វដូចជាតិនេះទៀតណាចែ! ចែឯងរឹងមាំខ្លាំងណាស់ ជាតិនេះ ចែពូកែណាស់ ចែតស៊ូនឹងជំងឺ ជិត២០ឆ្នាំហើយ ចែលែងឈឺចាប់ហើយ បងស្រី សារ៉េត វីយ៉ា មរណភាពហើយ វេលាម៉ោង១០ៈ២០នាទីយប់ 12/03/2026 ដោយរោគាពាធ…”។

ដោយឡែក លោកអ៊ុំ សារ៉េត ត្រូវជាឪពុកបង្កើតរបស់អ្នកគ្រូពេទ្យ ក៏បានធ្វើការចែករំលែក (Share) នូវការ ផុសរបស់ខ្លួន កាលពី១ឆ្នាំមុន ខណៈដែលចូលរួមក្នុងកម្មវិធីឡើងផ្ទះថ្មី របស់កូនស្រី (អ្នកគ្រូពេទ្យ សារ៉េត វីយ៉ា) ដោយភ្ជាប់ជាមួយសំណេរថា “កាលពីកូនឡើងផ្ទះថ្មី តែឥឡូវកូនទៅនៅផ្ទះថ្មីផ្សេងទៀតហើយ…”៕ ដារិទ្ធ

RELATED ARTICLES