Sunday, January 19, 2025
Homeព័ត៌មានជាតិប្រយោជន៍ ផ្លែជម្ពូ​ ចំពោះសុខភាព

ប្រយោជន៍ ផ្លែជម្ពូ​ ចំពោះសុខភាព

ជម្ពូ ជាឱសថសម្រកទម្ងន់ពីធម្មជាតិ ទទួលទានហើយឆ្អែតពោះបានយូរ ផ្តល់កាកសរសៃអាហារខ្ពស់ តែកាឡូរីទាប។

-តាមការសិក្សាស្រាវជ្រាវពីអ្នកជំនាញ បង្ហាញថា ជម្ពូ អាចបង្ការជំងឺមហារីកពោះវៀនធំ និងជំងឺបេះដូង ព្រោះវាមានកាកសរសៃប្រភេទរលាយក្នុងទឹកមិនបាន នឹងទៅជំរុញប្រព័ន្ធបន្ទោបង់ឱ្យធ្វើការតាមធម្មតា។

-មានវីតាមីន C ខ្ពស់ ជួយឱ្យប្រព័ន្ធការពារ រាងកាយរឹងមាំ ជួយកែអាការជំងឺគ្រុនក្តៅបានលឿន និងបង្ការជំងឺផ្តាសាយ។

-សម្បូរវីតាមីន A ដែលជួយបំប៉នខ្សែភ្នែក និងមានសារធាតុប្រឆាំងរ៉ាឌីកាល់សេរីខ្ពស់។ ប្រសិនចង់ឱ្យស្បែកស្អាត ពុំមានស្នាមជាំខ្មៅ និងអាចម៍រុយ ជម្ពូ ជួយបាន។

-មានកាល់ស្យូម និងម៉ាញេស្យូមច្រើន ទទួលទានហើយ ឆ្អឹង និងធ្មេញរឹងមាំ បំប៉នខួរក្បាល បំប៉នកម្លាំង និងជួយឱ្យស្រស់បស់ ៕

 

RELATED ARTICLES