Saturday, March 21, 2026
Homeទេសចរណ៍អាជ្ញាធរអប្សរា ត្រៀមស្វាគមន៍ទេសចរ ក្នុងព្រឹត្តិការណ៍សមរាត្រី

អាជ្ញាធរអប្សរា ត្រៀមស្វាគមន៍ទេសចរ ក្នុងព្រឹត្តិការណ៍សមរាត្រី

ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា ជម្រាបជូននិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងអញ្ជើញមកទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យ “ថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត” ឬសម រាត្រី (Equinox) ដែលនឹងឈានចូលមកដល់នៅថ្ងៃទី២១ ខែមីនា ខាងមុខ។ ប៉ុន្តែភ្ញៀវជាតិនិងអន្តរជាតិ អាចអញ្ជើញមកគយគន់ថ្ងៃរះ នៅអង្គរវត្ត ដែលមានទិដ្ឋភាពដ៏ត្រចះត្រចង់ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ និងផ្តល់បទពិសោធន៍ទស្សនាដ៏ល្អប្រសើរ ជូនភ្ញៀវទេសចរ ដែលត្រូវបានរំពឹងថា នឹងមានចំនួនយ៉ាងច្រើនកុះករ អាជ្ញាធរជាតិអប្សរា បានចាត់តាំងភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារទេស ចរណ៍ យ៉ាងយកចិត្តទុកដាក់ ដើម្បីសម្របសម្រួលលំហូរចរាចរណ៍ថ្មើរជើង រក្សាអនាម័យបរិស្ថាន និងធានាសុវត្ថិភាពទូទៅ ក្នុងអំឡុងពេល ៣ថ្ងៃ នៃព្រឹត្តិការណ៍នេះ។

គួររំលឹកផងដែរថា ព្រឹត្តិការណ៍សមរាត្រី តែងតែទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍ រាប់ម៉ឺននាក់ ក្នុងមួយឆ្នាំៗ។ ជាក់ស្តែង ក្នុងឆ្នាំ២០២៥ កន្លងទៅ ព្រឹត្តិការណ៍ដ៏កម្រនេះ បានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ សរុបប្រមាណ ៨ម៉ឺននាក់ មកកម្សាន្តនៅរមណីយដ្ឋានអង្គរ៕

RELATED ARTICLES