ខេត្តបាត់ដំបង ៖ ក្មេងស្រីម្នាក់ ទើបមានអាយុ១០ឆ្នាំ មិនដឹងជាមានវិបត្តិផ្លូវចិត្តអ្វីធ្ងន់ធ្ងរ រហូតដល់ដោះស្រាយមិនចេញ ស្រាប់តែឆ្លៀត ពេលដែលឪពុកម្តាយរវល់ចេញទៅក្រៅផ្ទះផុត ក៏សម្រេចចិត្តចងកសម្លាប់ខ្លួន បង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង១៥ នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅ ចំណុចក្រុមទី៤ ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុក សង្កែ។
ក្មេងស្រីគំនិតខ្លី ដែលចងកធ្វើអត្តឃាត រូបនេះ មានឈ្មោះជា ចំរើន អាយុ១០ឆ្នាំ ជា សិស្សរៀនថ្នាក់ទី៤ នៃសាលាបឋមសិក្សាអន្លង់វិល សព្វថ្ងៃរស់នៅក្នុងបន្ទុកឪពុកម្តាយ និងមាន លំនៅក្នុងភូមិកើតហេតុខាងលើ។
តាមសម្តីស្ត្រីជាម្តាយមីងរបស់ក្មេងស្រី រងគ្រោះ ដែលមានផ្ទះនៅក្បែរគ្នា បានរៀបរាប់ ប្រាប់ថា នៅមុនពេលកើតហេតុ ម្តាយរបស់ ក្មេងស្រីរងគ្រោះបានចេញទៅផ្សារ ចំណែក ឪពុកបានយកកាំបិតពូថៅទៅច្រុង ដោយទុក កូនស្រី (ក្មេងស្រីរងគ្រោះ) នៅចាំផ្ទះតែម្នាក់ ឯង។ លុះបន្តិចក្រោយមក ខណៈដែលគាត់ ចោលភ្នែកមើលទៅក្រោមផ្ទះក្មេងស្រីរងគ្រោះ ក៏ប្រទះឃើញក្មេងស្រីរងគ្រោះចងក ទើបស្ទុះរត់ ទៅមើល ស្រាប់តែឃើញក្មួយស្រីបាត់មាត់បាត់ កទៅហើយ។ ភ្លាមនោះ គាត់បានលើកក្មួយស្រី ដាក់ចុះមកក្រោម និងបានស្រែកឆោឡោហៅ អ្នកជិតខាងឱ្យជួយដឹកបញ្ជូនក្មួយស្រីរូបនេះទៅ កាន់មន្ទីរពេទ្យ អ៊ីមឺរចិនស៊ី ដើម្បីសង្គ្រោះក្រែង នៅមានជីវិត តែអកុសល ពេលដឹកទៅដល់ ក្រុមគ្រូពេទ្យបានប្រាប់ថា ក្មួយស្រីរបស់គាត់ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
តាមសម្តីបុរសឈ្មោះវ៉ាត់ ជា អាយុ៤១ ឆ្នាំ ត្រូវជាឪពុករបស់ក្មេងស្រីរងគ្រោះបានរៀប- រាប់ប្រាប់ថា ក្រមាដែលកូនស្រីរបស់គាត់យក មកចងកសម្លាប់ខ្លួននេះ គឺជាក្រមាដែលគាត់ ផ្លាស់ងូតទឹករាល់ថ្ងៃ តែនៅព្រឹកថ្ងៃកើតហេតុ គាត់បានដើររកក្រមាដើម្បីទៅងូតទឹកដែរ តែ រកមិនឃើញសោះ មិនដឹងជាកូនស្រីយកទៅ លាក់ទុកតាំងពីថ្មើរណា។ បន្ទាប់មក គាត់និង ប្រពន្ធបាននាំគ្នាចេញពីផ្ទះ ដោយគាត់ទៅរក កន្លែងច្រុងកាំបិត ពូថៅ ចំណែកប្រពន្ធត្រូវទៅ ផ្សារ ទើបទុកឱ្យកូនស្រីនៅចាំផ្ទះតែម្នាក់ឯង ព្រោះនាងធំដឹងក្តីល្មមអាចមើលថែគ្រប់គ្រង ផ្ទះបានហើយ។ ស្រាប់តែមិនបានប៉ុន្មានផង ក៏ ត្រូវសាច់ញាតិខលល៍ទៅប្រាប់ថា កូនស្រីរបស់ គាត់ចងកសម្លាប់ខ្លួន ធ្វើឱ្យគាត់ស្ទើរតែមិនជឿ លុះមកដល់ ក៏ឃើញកូនស្រីស្លាប់បាត់ទៅហើយ។
ជុំវិញករណីក្មេងស្រីរងគ្រោះដាច់ចិត្តចងក សម្លាប់ខ្លួនខាងលើនេះ ឪពុកម្តាយក្មេងស្រី- រងគ្រោះបានអះអាងថា ពួកគាត់ពិតជាមិនដឹង ថា ហេតុអ្វីបានជាកូនស្រី នៅវ័យក្មេងសោះ បែរជាគំនិតខ្លីរហូតដល់ទៅសម្លាប់ខ្លួនបែប នេះសោះ ហើយនៅក្នុងរង្វង់គ្រួសារក៏មិនមាន វិបត្តិអ្វីដែរ ចំណែកកូនស្រីក៏មិនធ្លាប់ត្អូញត្អែរ ថានាងពិបាកចិត្តរឿងអ្វីដែរ ពោលគឺមានចរិត ប្ញកពា និងកាយវិការធម្មតាទាំងអស់ ស្រាប់ តែមកដល់ថ្ងៃកើតហេតុ គ្រាន់តែពួកគាត់ចេញ ផុតពីផ្ទះ កូនស្រីក៏ចងកសម្លាប់ខ្លួនតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបាន ចុះពិនិត្យនិងធ្វើកោសល្យវិច័យសពក្មេងស្រី- រងគ្រោះ រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះពិត ជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយ ឡើងជាន់លើកៅអីជ័រ និងប្រើក្រមាចងកភ្ជាប់ នឹងធ្នឹមផ្ទះ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច និងក្រុម គ្រូពេទ្យបានបញ្ជាក់ថា ករណីរនះ អាចបណ្តាល មកពីក្មេងស្រីរងគ្រោះ មើលរឿងវីដេអូ ដែល ពាក់ព័ន្ធនឹងរឿងចងក ទើបធ្វើឱ្យនាងចង់សាក- ល្បង។ ប៉ុន្តែតាមការសន្និដ្ឋានពីប្រជាពលរដ្ឋ ដែលប្រកាន់ខ្ជាប់នូវអបិយជំនឿបានបញ្ជាក់ថា ករណីនេះ អាចបណ្តាលមកពីខ្មោចនាំតែម្តង។
សពក្មេងស្រីរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕