ខេត្តត្បូងឃ្មុំ ៖ លំនៅឋានថ្មីមួយខ្នង ទើបនឹងសាងសង់មិនទាន់រួចរាល់បានចូលនៅផង ស្រាប់តែអកុសល កូនប្រុសម្ចាស់ផ្ទះម្នាក់ លូក ដៃទៅប៉ះមុខតំណខ្សែភ្លើង បណ្តាលឱ្យឆ្លងចរន្ត ឆក់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៣០ នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅ ចំណុចភូមិជៀស២ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ។
យុវជនរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ ស្លាប់នោះ មានឈ្មោះកៅ នរី អាយុ១៨ឆ្នាំ ជាជនជាតិខ្មែរ–អ៊ិស្លាម មុខរបរសិស្ស មាន ម្តាយឈ្មោះហ៊ីម ម៉ៃសំ អាយុ៤៥ឆ្នាំ មានលំនៅ ក្នុងភូមិកើតហេតុខាងលើ។
តាមសម្តីស្ត្រីជាម្តាយរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ផ្ទះរបស់គាត់១ខ្នងនេះ កំពុងសាងសង់មិនទាន់រួចរាល់នៅឡើយ ហើយ នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ កូនប្រុសរបស់គាត់បានដើរ ចូលទៅមើលតាមបន្ទប់ក្នុងផ្ទះដែលកំពុងសាង– សង់នោះ។ ចំណែកគាត់ជាម្តាយមិនបានចាប់ អារម្មណ៍អ្វីនោះទេ រួចក៏ចូលទៅសម្រាកបាត់ ទៅ។
ប្រភពដដែលបន្តថា រហូតមកដល់វេលា ម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ខណៈដែលគាត់ដើរចូលមើលផ្ទះ កំពុងសាងសង់ ក៏ប្រទះឃើញកូនប្រុសដេក ស្លាប់ស្តួកស្តឹងទៅហើយ ទើបស្រែកឆោឡោ ផ្អើលដល់គេឯងចោមរោមមើល និងរាយការណ៍ សុំអន្តរាគមន៍ពីសមត្ថកិច្ច។
ក្រោយកើតហេតុ សមត្ថកិច្ចប្ចានចុះពិនិត្យ ដល់ទីតាំងកើតហេតុ និងបានប្រទះឃើញមាន ខ្សែភ្លើងដាច់រលាត់ស្រោមជ័រចេញខ្សែលោហៈ នៅក្បែរដៃរបស់ជនរងគ្រោះ។ តាមការធ្វើកោសល្យវិច័យសពឃើញថា ជនរងគ្រោះពិត ជាត្រូវខ្សែភ្លើងឆក់ស្លាប់ប្រាកដមែន ខណៈ ដែលជនរងគ្រោះបានយកដៃកាន់ចំមុខតំណ ខ្សែភ្លើង។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណីបងប្អូនជនជាតិខ្មែរអ៊ិស្លាម៕