ភ្នំពេញ : យុវជនសិស្សសាលាហ្សាមេនម្នាក់ បានធ្ញើម៉ូតូនៅកន្លែងទទួលធ្ញើរកង់ម៉ូតូហើយត្រូវ ជនសង្ស័យបន្លំកាច់កយកម៉ូតូក្រោយមកចំម៉ូតូមានជី ភី អេសក៏រកឃើញដោយជន សង្ស័យយកទៅដាក់កន្លែងធ្ញើរ កាលវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២3 ខែ មីនា ឆ្នាំ ២០១៧នៅចំណុចផ្លូវរដ្ឋសភាជាតិ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ សុខ សីម៉ា ភេទប្រុស អាយុ១៥ឆ្នាំមុខរបរសិស្សថ្នាក់ទី១០សាលា រៀនហ្សាមេនស្នាក់នៅផ្ទះ២០៦Eo ផ្លូវ១២២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញបានរៀបរាប់ប្រាប់សមត្ថកិច្ចថាដោយមុនកើតហេតុខ្លួនបានជិះម៉ូតូចេញពីផ្ទះកាលវេលាម៉ោង៧និង០០នាទីព្រឹកបានជិះម៉ូតូZOOMER.Xពណ៍ទឹកប្រាក់លាយខ្មៅពាក់ស្លាកលេខភ្នំពេញ១GA ៦៧៦២សេរីឆ្នាំ២០១៦មុនសាលារៀនក៏បានដាក់ធ្ញើរនៅកន្លែងធ្ញើរកង់របស់សាលាតែដោយ អ្នកធ្ញើរថាអស់សំបុត្រហើយតែមិនអីទេបាត់ម៉ូតូគាត់ធានាសងហើយក៏បានដើរចូលសាលារៀនហើយពេលចេញពីសាលានៅម៉ោង៣និង៣០នាទីរសៀលស្រាប់តែកន្លែងធ្ញើរកង់ម៉ូតូរត់មកដល់បន្ទប់ខ្ញុំរៀនថាបានបាត់មូ៉តូប្អូនហើយក្រោយមកក៏ខ្ញុំរត់មកកន្លែងធ្ញើរបានបាត់ពិតប្រាកដមែនរួចក៏ប្រញ្ញាប់ទៅប្ដឹងសមត្ថកិច្ចហើយក៏បានប្រាប់សមត្ថកិច្ចថាមូ៉តូគាត់មានទុកទូរស័ព្ទនៅក្នុងកែបហើយទូរស័ព្ទគាត់មានជី ភី អេសហើយសូមសមត្ថកិច្ចជួយអន្តរាគមន៍ផងថាម៉ូតូទិសដៅនៅខាងកើតស្ពានច្បារអំពៅក្រោយមកសមត្ថកិច្ចក៏ដឹងគាត់ទៅតាមរកតាមប្រព័ន្ធជី ភី អេស ។
សមត្ថកិច្ចនគរបាលសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនបានប្រាប់ថាមានយុវជនសិស្សសាលាហ្សាមេនម្នាក់រត់មកដាក់ពាក្យបណ្ដឹងត្រូវចោរកាច់កយកម៉ូតូទៅបាត់នៅកន្លែងធ្ញើរម៉ូតូរបស់សាលាក្រោយមកក៏ជនរងគ្រោះប្រាប់ថាក្នុងកែបមូ៉តូមានទូរស័ព្ទ១គ្រឿងម៉ាកអាយហ្វូនសិចហើយទូរស័ព្ទមានជី ភី អេសក្រោយមកក៏ដឹងយុវសិស្សតាមរកប្រព័ន្ធជី ភី អេសរហូតក៏រកឃើញនៅមន្ទីរពេទ្យបង្អែកខណ្ឌមានជ័យស្ថិតនៅភូមិម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅជាកន្លែងធ្ញើរកង់មូ៉តូតែមិនទាន់យកម៉ូតូរបស់ជនរងគ្រោះចេញទេដោយរងចាំជនសង្ស័យមកយកចាប់ទាំងមនុស្សចាប់ទាំងម៉ូតូលុះដល់ម៉ោង៦និង៣០នាទីយប់នៅតែមិនទាន់មានជនសង្ស័យមកយកប្រហែលជននោះដឹងខ្លួនក្រោយមកដោយជនរងគ្រោះមិនចង់វែងឆ្ងាយចង់បានតែម៉ូតូខ្លួនមកវិញទេហើយក៏ស្នើសុំពីកន្លែងធ្ញើម៉ូតូដោយយោងតាមពាក្យបណ្ដឹងជនរងគ្រោះជាម្ចាស់យកម៉ូតូត្រលប់ទៅវិញដើម្បីកសាងឯកសារនិងអោយជនរងគ្រោះយកកាតគ្រីម៉ូតូផ្ទៀតទាត់និងប្រគល់អោយជនរងគ្រោះវិញ ។